លិង្គព្រះឥសូ​នៅលើ​ភ្នំ​បូក​មានការ​គោរព​រប​ស់​ភ្ញៀវ​ទាំងពួង​

281
ចែករម្លែក

ដោយ​គូលែន​/​សៀមរាបៈ​លិង្គព្រះឥសូ​ដ៏​ធំ​មួយ​ស្ថិតនៅលើ​កំពូលភ្នំ​បូក​ត្រូវបាន​គេ​ចាត់ទុកថា​ជា​លិង្គ​សម្រាប់​ជាទី​សក្ការៈ​ហើយក៏​ជាការ​គោរព​របស់​ភ្ញៀវ​ទាំងពួង​។​នេះ​បើតាម​ការបញ្ជាក់​អោយដឹង​នៅ​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៩​ដោយ​លោក​សាញ់​សុធា​រ៉ា​ម​គ្គុ​ទ្ទេសចរ​ណ៏​ភាសា​បារាំង​ប្រចាំខេត្ត​សៀមរាប​អង្គរ​។​

​ភ្នំ​បូក​គឺជា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ស្ថិតក្នុង​តំបន់​សៀមរាប​អង្គរ ប៉ុន្តែ​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប​ដែលជា​ភ្នំ​មួយ​ខ្ពស់​ដាច់​ពី​គេ​ដែល​ស្ថិតនៅ​ជុំវិញ​ភ្នំ​នោះ​គឺ​សំបូរ​ទៅដោយ​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​លោក សាញ់ សុធា​រ៉ា បាន​បញ្ជាក់ថា លិង្គព្រះឥសូរ​ដែល​ស្ថិតនៅ​ភ្នំ​បូក​គឺមាន​កម្ពស់​ដល់​ទៅ​៤​ម៉ែត្រ និង​មាន​អង្កត់ផ្ចិត​១​ម៉ែត្រ​ប៉ុន្តែ​លិង្គ​នេះ​ត្រូវបាន​បាក់បែក​ក្នុងសម័យ​ខ្មែរក្រហម​និង​ក្រោយ​សម័យ​ខ្មែរក្រហម ដែល​ជន​អគតិ​មួយចំនួន​បាន​បំផ្លិចបំផ្លាញ ។​
លោក​បាន​បន្តថា​លិង្គព្រះឥសូរ​ដ៏​ធំ​នេះ​កសាង​នៅ​ចុង​សតវត្ស​ទី​៩​និង​ដើម​សតវត្ស​ទី​១០​ដែល​គោរព​ដោយ​សាសនា​ហិណ្ឌូ​ប៉ុន្តែ​លិង្គ​នេះ​វា​បាន​បាក់បែក​ជា​អន្លើៗ​ស្ទើរ​ទាំងស្រុង​ទៅហើយ​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ទីនោះ​ក៏​នៅ​ជាទី​សក្ការៈ​របស់​ភ្ញៀវ​និង​ប្រជាជន​ទាំងពួង​។​

​លោក​បញ្ជាក់ទៀតថា​លិង្គ​នេះ​កសាង​តំណាលគ្នា​និង​ប្រាសាទភ្នំបូក​ប្រាសាទភ្នំបាខែង​និង​ប្រាសាទភ្នំក្រោម​ដែលជា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​ស្ថិតក្នុង​តំបន់​ប្រាសាទអង្គរវត្ត​ដែរ​។​ទាំង​ប្រាសាទភ្នំបូក​ប្រាសាទភ្នំបាខែង​ប្រាសាទភ្នំក្រោម​គឺជា​បូជនីយដ្ឋាន​ដ៏​មាន​សារសំខាន់​និង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ជាទីបំផុត​។​

លោក​សាញ់​សុធា​រ៉ា​បាន​អោយដឹងទៀតថា​ភ្នំ​បូក​គឺមាន​ភ្ញៀវ​ទេចរ​ទាំង​ជាតិ​និង​អន្តរជាតិ​បាន​ឡើងទៅ​កំសាន្ត​ជា​ហូរហែរ ជាពិសេស​នៅពេល​ព្រឹក​ព្រលឹម​និង​ពេល​ល្ងាច មាន​ប្រជាជន​នៅ​ខេត្តសៀមរាប បាន​ឡើង​ពី​ជើងភ្នំ​ទៅលើ​កំពូលភ្នំ​ដើម្បី​ហាត់ប្រាណ​ផងដែរ​ព្រោះ​ទីនោះ​មាន​ខ្យល់អាកាស​បរិសុទ្ធ​ថែម​ទៀតផង​។​

លោក​និយាយ​ផងដែរ​ថា​បើសិនជា​យើង​ឡើង​ទៅដល់​កំពូលភ្នំ​បូក​យើង​នឹង​មើលឃើញ​ទេសភាព​ជុំវិញ​យ៉ាង​ស្រស់ត្រកាល ជាពិសេស​ភូមិដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​តំបន់​នោះ​គួរអោយ​ចាប់​អារ​ម្ម​ណ៏ ជាពិសេស​មើលឃើញ​ដល់ទី​ក្រុង​សៀមរាប​ថែមទៀត​ផង​៕S/


​រូបភាពៈ លិង្គព្រះឥសូ​នៅលើ​ភ្នំ​បូក​មានការ​គោរព​រប​ស់​ភ្ញៀវ​ទាំងពួង​៕​គូលែន​