លិង្គ​នឹង​ខ្លី​ជាង​មុន​កន្លះ​អ៊ី​ញ ប្រសិនបើ​បុរសៗ​ប៉ះពាល់​គីមី​លើ​ខ្ទះ​ឆា​ដែល​មិនចេះ​ស្អិត​បាត

398

​ទារក​ប្រុស​អាច​នឹងមាន​លិង្គ​ខ្លី​ជាង​ធម្មតា​កន្លះ​អ៊ី​ញ ប្រសិនបើ​ឪពុកម្តាយ​របស់​ពួកគេ​បាន​ប៉ះពាល់​ជាមួយ​សារធាតុ​គីមី​កម្រិត​ខ្ពស់ ដែល​គេ​ប្រើ​នៅក្នុង​ខ្ទះ​ឆា​។ នេះ​បើ​យោងតាម​អត្ថបទ​ចេញផ្សាយ​លើ​កាសែត​ដេលី​មែ​ល​កាលពី​ថ្ងៃទី​៥​ធ្នូ​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា សារធាតុ​គីមី ហៅថា PFCs អាច​ជ្រៀតចូល​ទៅក្នុង​អ័រម៉ូន​បុរស​និង​នាំឱ្យ​សរីរាង្គ​ផ្លូវភេទ “​ខ្លី​” និង ស្វិត​ជាង​មុន​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា ឥទ្ធិពល​នេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ទារក​នៅក្នុង​ស្បូន​ប៉ុណ្ណោះ​ទេ​។ ជាតិគីមី PFCs ក៏​អាច​ប៉ះពាល់​ដល់​ក្មេងប្រុស​ជំទង់​ផងដែរ​។​

​សារធាតុ​គីមី ដែល​គេ​រកឃើញ​នៅក្នុង​សម្លៀកបំពាក់​ការពារ​ជ្រាប​ទឹក និង​កញ្ចប់​ការពារ​ហៀរ​ជាតិ​ខ្លាញ់​សម្រាប់​ម្ហូបអាហារ​នេះ គឺ​ត្បុល​ចូលក្នុង​ចរន្តឈាម​និង​កាត់បន្ថយ​កម្រិត​អ័រម៉ូន Testosterone ។​

​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា បុរស​វ័យក្មេង​ដែល​ធំធាត់​នៅក្នុង​តំបន់​ដែល​ត្រូវបាន​បំពុល​ដោយ​គីមី PFCs គឺមាន​លិង្គ​ខ្លី​ជាង ១២,៥ ភាគរយ​និង​ស្វិត​ជាង ៦,៣ ភាគរយ​ធៀប​នឹង​បុរស​ដែលមាន​សុខភាព​ល្អ​៕ ដោយ៖ កញ្ញាដាលីស

ជាតិគីមី PFCs ស្រោប​លើ​ខ្ទះ​ឆា​ដើម្បី​ការពារ​ស្អិត​បាតខ្ទះ អាចធ្វើឱ្យ​បុរស​មាន​លិង្គ​ខ្លី​ជាង​មុន​កន្លះ​អ៊ី​ញ