លិង្គ ប្រវែង​១៧,៧៨​សម របស់​បុរស​អង់គ្លេស​នៅ​សតវត្សរ៍​ទី​១៨​មានតម្លៃ​១៣០.០០០​ដុល្លារ​

3241
ចែករម្លែក

​សារមន្ទីរ​មួយ​នៅក្នុង​ប្រទេស​អង់គ្លេស​បាន​អះអាងថា ខ្លួន​បានដាក់​តាំង​បង្ហាញ​វត្ថុ​ចម្លែក​បំផុត មិន​ធ្លាប់មាន​របស់ខ្លួន​នោះ​គឺ​លិង្គ​ម៉ាំ​មី​មួយ​ដែលមាន​ប្រវែង​១៧,៧៨​សង់ទីម៉ែត្រ​។​
​ ​
​សារមន្ទីរ​សិល្បៈ​និង​ប្រវត្តិ​ធម្មជាតិ វិក​ទ័​រ វិ​ន នៃ​ក្រុង គួ​រី​យូ​ស៊ី​ធី (Viktor Wynd Museum of Curiosities, Fine Art & Natural History) បានដាក់​បញ្ចូល​លិង្គ​ម៉ាំ​មីនេះ​បន្ថែម​ពីលើ​វត្ថុ​ដែល​ខ្លួន ដាក់តាំង​បង្ហាញ​ហើយ​ប្រាប់ថា​វា​មានតម្លៃ​ដល់​ទៅ​១៣០.០០០​ដុល្លារ​អាមេរិក​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។​

​អ្នក​អភិរក្ស​នៅ​សារមន្ទីរ​ខាងលើនេះ​បាន​អះអាងថា​លិង្គ​នេះ​ជា​របស់​បុរស​ជន​អង់គ្លេស​ម្នាក់​នៅ​សតវត្សរ៍​ទី​១៨​ហើយ​វា​បាន​បះ​ឡើង​រឹង​ឆ្កើ​ត​ដោយសារ​ខ្វះ​អុកស៊ីហ្សែន​បញ្ជូនទៅ​ខួរក្បាល​នៅពេល​បុរស​រូបនោះ​ត្រូវបាន​គេ​កាត់ទោស​ដោយ​ព្យួរ​ក​។​

​តែ​ទោះជា​យ៉ាងណា​លិង្គ​នេះ​មិន​ត្រូវបាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ដោយ​អ្នកប្រវត្តិសាស្ត្រ​ឯករាជ្យ​ឡើយ​៕ ​ប្រែ​សម្រួលៈ ខុម​