លិច​ទូក​នៅក្នុង​ទន្លេបាសាក់​បាត់​ខ្លួន​មនុស្ស​ចំនួន​០៣​នាក់

686
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: មនុស្ស​ចំនួន​០៣​នាក់ បាន​បាត់​ខ្លួន​នៅក្នុង​ឧបទ្ទវហេតុ​លិច​ទូក​នៅក្នុង​ទន្លេបាសាក់ នៅ​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល កាលពី​វេលា​ម៉ោង​ប្រមាណ​ជា ២​រសៀល ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨​នេះ​។

​ជនរងគ្រោះ​ចំនួន​០៣​នាក់ ដែល​បាត់​ខ្លួន​មានដូចជាៈ ១-​ឈ្មោះ រិ​ន មករា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ២-​ឈ្មោះ រិ​ន ស្រីអូន ភេទ​ស្រី​អាយុ​១៤​ឆ្នាំ និង​៣-​ឈ្មោះ រិ​ន ស្រីរ័ត្ន ភេទ​ស្រី អាយុ​១២​ឆ្នាំ (​អ្នក​ទាំង​៣​នាក់​ជា​បងប្អូន​បង្កើត​) មាន​ទីលំនៅ​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង​ខេត្តកណ្ដាល​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា វេលា​កើតហេតុ​ខាងលើ ឈ្មោះ រិ​ន មករា (​ជនរងគ្រោះ​) និង​មិត្តស្រី (​ជា​សង្សារ​)​ឈ្មោះ (​មិន​ស្គាល់​)​ទើប​មក​រស់នៅ​ក្នុងផ្ទះ​របស់ខ្លួន បាន​ចំនួន​០៣​ថ្ងៃ​មកហើយ បាន​បបួលគ្នា​ជិះទូក​លេង​(​តាម​ដង​ទន្លេបាសាក់​)​ដោយ​ពួកខ្លួន​មិនចេះ​បញ្ឆេះ​ម៉ាស៊ីន​បើកបរ​ទូក ឈ្មោះ រិ​ន​មករា​(​ជនរងគ្រោះ​) បាន​ហៅ​ឪពុក​របស់ខ្លួន​ឈ្មោះ មួង​រិ​ន អាយុ​៤០​ឆ្នាំ មក​បញ្ឆេះ​ម៉ាស៊ីន​បើកបរ​ទូក ជូន​ពួកខ្លួន​ដើរលេង ហើយ​ឈ្មោះ​មួង រិ​ន ក៍៏បាន​ហៅ​កូនស្រី​បង្កើត​របស់ខ្លួន​ចំនួន​០២​នាក់​ទៀត ឈ្មោះ រិ​ន ស្រីអូន និង​ឈ្មោះ​រិ​ន ស្រីរ័ត្ន ឡើង​ជិះទូក​លេង​ជាមួយ​ខ្លួន ដែរ​។ ពេលដែល​ទូច​បាន​បើក​ឃ្លាត​ចេញពី​ច្រាង​ទន្លេ​បាន​ចម្ងាយ​ប្រវែង​ប្រហែល​៤០ ម៉ែត្រ​ស្រាប់​តែមាន​ខ្យល់​បក់​ខ្លាំង​បណ្ដាលអោយ​ទូក​លិច​តែម្ដង ដោយ​មានការ​បង្ហើយ​ហៅ​ជួយ​ពី​ពួក​ជនរងគ្រោះ ពេលនោះ​មានឈ្មោះ​វ៉េ​ត ចាន់​ភា​រុន​ភេទ​ប្រុស បាន​ហែល​ទឹក​កាន់កា​ដុង​ទៅ​ជួយ ពេល​ហែល​ទៅដល់​ចំនុចកើតហេតុ ឈ្មោះ វ៉េ​ត ចាន់​ភា​រុន បាន​ចាប់ដៃ​ឈ្មោះ មួង រិ​ន អោយ​ស្រ​វ៉ា​តោង កា​ដុង​ជាមួយ​ខ្លួន ហើយក៏​មាន​ទូក​ចំនួន​០១​គ្រឿង​ទៀត​បាន​អ៊ុម​ក​ពី​ខាង​ត្រើយ​ឃុំ​កោះ​អន្លង​ចិន មកជួយ​ធ្វើការ​សង្គ្រោះ​ស្រី​ម្នាក់ (​មិន​ស្គាល់ឈ្មោះ​)​ទៀត​។ ចំណែក​ជនរងគ្រោះ​ចំនួន​០៣​នាក់​ទៀត មានឈ្មោះ រិ​ន មករា ភេទ​ប្រុស ឈ្មោះ​រិ​ន ស្រីអូន ភេទ​ស្រី ឈ្មោះ រិ​ន ស្រីរ័ត្ន ភេទ​ស្រី បាន​លិចលង់​នៅក្នុង​ទឹកទន្លេ ជាមួយ​ទូក​បាត់​តែម្ដង​។​

​សមត្ថកិច្ច​បាន​សហកា​រ​ជាមួយ​ប្រជាពលរដ្ឋ ធ្វើការ​ស្វែងរក​ជនរ​ង​គ្រោះ​ដែល​បាន​បាត់​ខ្លួន​ទាំង​០៣​នាក់​៕​