លិច​សាឡាង​នៅ​ឥណ្ឌូនេស៊ី សម្លាប់​មនុស្ស​១៥​នាក់​

437
ចែករម្លែក

​ប៉ូលិស​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​១៨​ខែ​មិថុនា​ថា​មនុស្ស​១៥​នាក់​បាន​ស្លាប់​បន្ទាប់ពី​នាវា​ចម្លង​(​សាឡាង​)​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​បាន​លិច​នៅ​ឯ​កោះ​Java​របស់​ប្រទេស​​ឥណ្ឌូនេស៊ី ដែល​ជា​ឧបទ្ទវហេតុ​នៅ​សមុទ្រ​ចុងក្រោយ​បំផុត​ដែល​បាន​កើតឡើង​នៅ​ប្រទេស​ជា​ប្រជុំ​កោះ​នេះ​។​

​អ្នកនាំពាក្យ​ប៉ូលិស​នៅ​ខេត្ត​East Java បាន​និយាយថា​ទូក​ដែល​ផ្ទុក​លើស​ចំណុះ​នេះ​បាន​ដឹក​មនុស្ស​ប្រហែល​៥០​នាក់​នៅ​ពេល​វា​បាន​ក្រឡាប់​លិច​កាលពី​ថ្ងៃ​ចន្ទ​នៅ​សមុទ្រ​ដែល​​មាន​រលក​ធំៗ​នៅ​ជិត​កោះ​Madura​។​

​ក្រុម​អ្នកស្វែងរក​និង​សង្គ្រោះ បាន​រកឃើញ​សាកសព​១៣​នាក់​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ដែល​នាំឱ្យ​មាន​ចំនួន​អ្នក​ស្លាប់​កើនឡើង​ដល់​១៥ ជាមួយ​នឹង​អ្នក​នៅ​រស់​ចំនួន​៣១​នាក់​។​​ក្រុម​អ្នក​សង្គ្រោះបាន​កំពុង​តាមរក​អ្នក​បាត់​ខ្លួន​៣​នាក់​។​

​អ្នក​នាំ​ពាក្យ​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ” មាន​ការសង្ស័យថា នាវា​ចម្លង​នេះ​បាន​ដឹក​លើស​ចំណុះ នៅពេល​វា​បាន​ក្រឡាប់​លិច​។ វា​ត្រូវ​បាន​បុក​ដោយ​រលក​ធំ ​ហើយ​ក្រឡាប់​លិច​”៕​ប្រែ​សម្រួល​៖​សុខា​

អ្នកភូមិ​ពិនិត្យ​សាកសព​ជនរងគ្រោះ​ពី​ការ​លិច​នាវា​ចម្លង