លិច​ស៊ី​ស RX300​បើក​បុក​រះ​រថយន្ត​និង​ម៉ូតូ​កង់​បី​ឥណ្ឌា ព្រមទាំង​បុក​ចូល​ផ្ទះ​ចម្លាក់​ខ្មែរ បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​

725
ចែករម្លែក

ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: បុរស​ម្នាក់​ស្រវឹងស្រា បាន​បើករថយន្ត​លិច​ស៊ី​ស RX300 ទៅបុក​រះ​រថយន្ត​ទំនើប និង​ម៉ូតូ​កង់​បី​ឥណ្ឌា ព្រមទាំង​ទម្លុះ​ចូល​ផ្ទះ​ចម្លាក់​ខ្មែរ បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ សំណាងល្អ​មិន​បង្ក​ឲ្យ​មនុស្ស​រងរបួស​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅត្រង់ចំណុច​ក្បែរ​ក្ដាន់​ពីរ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅពេល​កើតហេតុ​នោះ​គឺ គេ​ឃើញ​មាន​ថយ​ន្ត​ស៊េរី​ទំនើប​ម៉ាក PORSCHE (​ផ​ច​)​និង​ម៉ូតូ​ឥណ្ឌា បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​ល្មម ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​បង្ក​ម៉ាក លិច​ស៊ី​ស​RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AM-0258 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​មាន​ស្ថាន​ភាពស្រវឹង និង​ធ្វើដំណើរ​មក​តាម​ក្រោយ​យ៉ាង​លឿន ហើយក៏​ជ្រុល​ចង្កូត​បុក​ម៉ូតូ​ឥណ្ឌា​ប្រ​ឆិត​ពីក្រោយ ធ្វើ​ឲ្យ​ម៉ូតូ​ឥ​ណ្ឌ​រុញ​ទៅបុក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក ផ​ច បណ្ដាល​ឲ្យ​រង​ការខូចខាត រីឯ​រថយន្ត​បង្ក​វិញ បាន​ទៅបុក​ទំ​លុះ​ផ្ទះ​ចម្លាក់​ខ្មែរ ដែល​រចនា​ម៉ូត​ពី​ថ្ម បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​ផងដែរ តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មនុ​ស្សណា​ម្នាក់​រងរបួស​នោះឡើយ​។

​ក្រោយ​កើតហេតុ តៃកុង​រថយន្ត​បង្ក ត្រូវបាន​សមត្ថកិច្ច​ចាប់​បញ្ចូនទៅ​ស្នងការ​រាជធានី​ភ្នំពេញ ព្រមទាំង​ធ្វើការ​វាស់វែង​យករ​យន្ត​បង្ក រថយន្ត​រងគ្រោះ​និង​ម៉ូតូ​ឥណ្ឌា​រងរ​គ្រោះ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំ​ព​ញ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕ ល​

#