លីន​ដ្រូ ប៉ា​រ៉េ​ដេ​ស យល់ព្រម​នឹង​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយ​ក្លិប​ឆេ​ល​ស៊ី ដើម្បី​ជំនួស​តំណែង​របស់ សេស ហ្វា​ប្រេ​ហ្គាស​

338
ចែករម្លែក

​ក្លិប​ឆេ​ល​ស៊ី​ជិត​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ លីន​ដ្រូ ប៉ា​រ៉េ​ដេ​ស (Leandro Paredes) មក​ជំនួស​កៅអី​របស់​កីឡាករ សេស ហ្វា​ប្រេ​ហ្គាស (Cesc Fabregas)​។​
​ ​
​ប៉ា​រ៉េ​ដេ​ស សញ្ជាតិ​អា​ហ្ស​ង់​ទីន​គឺជា​ខ្សែបម្រើ​ដែល​អាច​នឹង​ផ្ទេរ​មក​ចូលរួម​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge បន្ទាប់ពី​ការចាកចេញ​របស់ ហ្វា​ប្រេ​ហ្គាស ស្របពេល​កីឡាករ នី​កូ​ឡូ បា​រ៉េ​ល​ឡូ (Nicolo Barella) របស់​ក្លឹប Cagliari​ស្ទាក់ស្ទើរ​មិន​ចង់​ផ្ទេរ​នៅ​ពាក់កណ្តាល រដូវ​កាល​នេះ​ទេ​។​
​ ​
ប៉ា​រ៉េ​ដេ​ស វ័យ​២៤​បាន​យល់ព្រម​ទទួលយក​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី ដែល​បង្កើន ចំណាប់អារម្មណ៍​ជាមួយ​សំណើ​២៧​លាន​ផោន​។​
​ ​
ដូច្នេះ ក្លិប​ហ្សេ​នី​ត​( Zenit) ដែល​ឈានមុខ​គេ​នៅ​លី​ក​រុស្ស៊ី បានចាប់ផ្តើម​ស្វែងរក​អ្នក​ជំនួស មុនពេល​ផ្តល់​ភ្លើង​ខៀវ​ឲ្យ ប៉ា​រ៉េ​ដេ​ស ចាក​ចេញពី​ទីក្រុង​ឡុង​ដ៍​។​
​ ​
ប៉ា​រ៉េ​ដេ​ស រកបាន​១៥​គ្រាប់​និង​បង្កើត​ឱកាស​បាន​ជាង​១០​លើក​ក្នុងការ​បង្ហាញមុខ ៦១​លើក សម្រាប់​ក្រុម Zenit បន្ទាប់ពី​ចូលរួម​ក្នុងតម្លៃ​២១​លាន​ផោន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ លីន​ដ្រូ ប៉ា​រ៉េ​ដេ​ស (Leandro Paredes)