លីហ្សា​របស់​ក្រុម Blackpink ជា​ស្រី​ស្អាត​ដាច់​គេ​នៅ​អាស៊ី​

255
ចែករម្លែក

​ក្រុម​ចម្រៀង​ស្រី​កូរ៉េ Blackpink បា​នស​បញ្ជាក់ថា ពួកគេ​ជា​ក្រុម​ឈានមុខ​គេ​ក្នុង​តារាង​ស្រី​ស្អាត​។ សមាជិក​ពីរ​នាក់​នៃ​ក្រុម​នេះ​បាន​ឈរ​ក្នុង​លំដាប់​កំពូល​ទាំង​៥​នៃ​តារា​មុខ​ស្អាត​បំផុត​របស់​អាស៊ី TCCAsia ប្រចាំឆ្នាំ​២០១៩ ជាមួយ​លីហ្សា​ឈរ​នៅ​លេខ​១​។

​ជេន​នី​ឈរ​នៅ​លេខ​៣ ខណៈ​សមាជិក​ពីរ​នាក់​ទៀត​របស់ Blackpink ក៏​ឈរ​នៅ​មិន​ឆ្ងាយ​គ្នា​ប៉ុន្មាន​ដែរ គឺ​នៅ​លេខ ១៣ (​រ៉ូ​ស​) និង លេខ​២២ (​ជី​ស៊ូ​)​។​

​ចំណាត់ថ្នាក់​៣​ទៀត​នៅ​ទី​កំពូល​គឺ​បំពេញ​ដោយ​តារាចម្រៀង​និង​ជា​តារា​សម្តែង​ជប៉ុន នាង​សាគូ​រ៉ា មី​យ៉ា​វ៉ា​គិ (​លេខ​២) តារា​សម្តែង​ចិន​នាង អ៊ែន​ជេ​ឡា​បេ​ប៊ី (​លេខ​៤) និង តារា​បង្ហាញ​ម៉ូត​ចិន ស៊ុយ ហឺ (​លេខ​៥)៕ ដោយ៖ កញ្ញាដាលីស