លី​វឺ​ភូ​ល​ចាប់អារម្មណ៍​នឹង ប្រ៊ូ​ណូ ហ្វឺ​ណាន​ដេ​ស ខណៈ​ក្លិប ស្ព​ត​ធី​ង លី​ស្បូន កំពុង​ត្រូវ​ការប្រាក់​

382
ចែករម្លែក

ក្លិប លី​វឺ​ភូ​ល​(Liverpool) ត្រូវបាន​គេ​ចាត់ទុកថា ជា​បេក្ខភាព​ប្រកបដោយ​សក្តានុពល​ក្នុង ការផ្ទេរ​កីឡាករ ប្រ៊ូ​ណូ ហ្វឺ​ណាន​ដេ​ស (Bruno Fernandes) នៅ​រដូវក្តៅ​នេះ ខណៈពេល​ក្លិប ស្ព​ត​ធី​ង លី​ស្បូន (Spoting Lisbon) កំពុង​ប្រឈម​នឹង​ការបង្ខំចិត្ត​លក់​ខ្សែបម្រើ​រូបនេះ​។
​ ​
ហ្វឺ​ណាន​ដេ​ស មាន​ទម្រង់​លេង​ដ៏​អស្ចារ្យ​នៅ​ព័រ​ទុយ​ហ្គា​ល់​នៅ​រដូវ​កាល​នេះ ដោយ​រកបាន ២១​គ្រាប់​សម្រាប់​ក្រុម Sporting ។​
​ ​
បន្ទាប់ពី​ការចាកចេញ​របស់​កីឡាករ​ឆ្នើម​មួយចំនួន​រួមទាំង​កីឡាករ វី​លលៀម កា​វ៉ាល​ហូ (William Carvalho) ហ្គេ​ល​សិន ម៉ា​ទីន (Gelson Martins) និង​កីឡាករ រូ ភែ​ទ្រី​ស៊ី​យ៉ូ (Rui Patricio) ក្លឹប Sporting ហាក់ដូចជា​ពិបាក​ក្នុងការ​ដេញតាម​ក្រុម Porto និង​ក្រុម Benfica ហើយ​បច្ចុប្បន្នកំពុង​ឈរ​នៅ​លេខ​រៀង​ទី​៤​នៅលើ​ក្របខណ្ឌ Primeira Liga ។​

​ប៉ុន្តែ ហ្វឺ​ណាន​ដេ​ស វ័យ​២៤​ឆ្នាំ​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​និង​ធ្វើជា​ប្រធាន​ក្រុម​។ តាម​ព័ត៌មាន​ថា ក្លិប Sporting បាន​ត្រៀមខ្លួន​លក់​កីឡាករ​រូបនេះ ដោ​យស​ង្ឃឹ​ថា នឹង​លក់បាន​តម្លៃ​ខ្ពស់ ចំពេល​មាន​បញ្ហា​ហិរញ្ញវត្ថុ​។​
​ ​
Sporting ត្រៀមខ្លួន​ចរចា ដើម្បី​បើក​ច្រក​សម្រាប់​ការចាកចេញ​របស់ ហ្វឺ​ណាន​ដេ​ស នៅពេល​ទីផ្សារ​ទិញដូរ​កីឡាករ​បើកទ្វារ​។ បញ្ហា​គឺ​ទាក់ទិន​នឹង​តម្លៃ​តែម្តង​សម្រាប់​កីឡាករ ដែលមាន​កិច្ចសន្យា​ដល់​ឆ្នាំ​២០២៣​រូបនេះ​។​
​ ​
ហ្វឺ​ណាន​ដេ​ស មាន​លក្ខខណ្ឌ​ទិញ​ផ្តាច់​១០០​អឺរ៉ូ​ក្នុង​កិច្ចសន្យា ដែល​កីឡាករ​រូបនេះ​ចុះហត្ថលេខា កាលពី​ខែកក្កដា​ឆ្នាំមុន ប៉ុន្តែ​ក្លិប Sporting នឹងត្រូវ​បញ្ចុះតម្លៃ​នេះហើយ​។​
​ ​
​ក្លឹប Sporting កំពុង​ជាប់បំណុល​ច្រើន ហើយ​សេចក្តីរាយការណ៍​របស់ Bloomerg កាលពី​ខែវិច្ឆិកា​បង្ហាញថា តួលេខ​បំណុល​គឺ​ប្រហែល​២៨១​លាន​អឺរ៉ូ បន្ទាប់ពី​ការគ្រប់គ្រង ហិរញ្ញវត្ថុ មិនបាន​ត្រឹមត្រូវ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ប្រ៊ូ​ណូ ហ្វឺ​ណាន​ដេ​ស (Bruno Fernandes)