លី​វឺ​ភូ​ល គឺជា​ក្រុម​ចុងក្រោយ​ដែល​យកឈ្នះ​ក្រុម រៀល ម៉ា​ឌ្រី​ត​ហើយ​នៅពេលនេះ​ពួកគេ ជួបគ្នា​ម្តងទៀត​

1424
ចែករម្លែក

​ក្រុម​រៀល ម៉ា​ឌ្រី​ត​( Real Madrid) ខកខាន​មិនបាន​យកឈ្នះ​ក្រុម​ណាមួយ​ក្នុងចំណោម ក្រុម​កំពូល​ចំនួន​៦​នៅលើ​ទឹកដី​បឺ​រណា​បឺ​( Bernabeu) នៅ​រដូវ​កាល​នេះ ក្នុង​ក្របខណ្ឌ La Liga ហើយ​ពួកគេ​ក៏​មិនអាច​យកឈ្នះ​ក្រុម តូ​ត​តិ​ន​ហែម (Tottenham) ជូ​វិនទុ​ស ( Juventus) និង​ក្រុម បៃ​យឺន មូ​និ​ច​(Bayern Munich) ដែរ​។​
​ ​
​ការប្រកួត​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​នឹងមិន​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន Bernabeu ទេ ហើយ​៨​ប្រកួត​ចុងក្រោយ​បង្ហាញថា ពួកគេ​នៅ​ស្ថិតក្នុង​ស្ថានភាព​ផុយស្រួយ​ដដែល​។​
​ ​
​ក្រុម​រៀល ម៉ា​ឌ្រី​ត​( Real Madrid) មាន​ភាព​ខ្សោយ​នៅ​តំបន់​ការពារ​ទាំង​ការប្រកួត​ក្នុង និង​ក្រៅ​ទឹកដី​។​
​ ​
​ភាព​ចន្លោះប្រហោង​នៅ​ចំពោះមុខ​នៃ សឺ​ជី​អូ រ៉ា​ម៉ូ​ស (Sergio Ramos) និង រ៉ា​ហ្វា​អែល វ៉ា​រ៉ា​ណេ (Raphael Varane) នឹង​ផ្តល់ឱកាស​ច្រើន​សម្រាប់​ខ្សែ​ប្រ យុទ្ធ រ៉ូ​បឺ​តូ ហ្វឺ​មី​ណូ (Roberto Firminho) ស្របពេល​កីឡាករ ម៉ូ​ហា​ម៉េ​ដ សាឡា និង សា​ឌី​អូ ម៉េ​ន អាច​រត់តាម​ពីក្រោយ ដា​នី កា​វ៉ា​ហាល និង ម៉ា​សេ​ឡូ​។​

​ប្រវត្តិ​ជួបគ្នា​ប្រហែលជា​ផ្តល់​ប្រៀប​ទៅ​ឲ្យ​ក្រុម Liverpool ព្រោះ​ក្រុម Real Madrid ធ្លាប់​ចាញ់​ក្រុម Liverpool នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ឆេ​ម​ពាន​លី​ក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ក្រុម Liverpool Vs ក្រុម Real Madrid
#