លី​វឺ​ភូ​ល និង​អា​សេណ​ល នឹង​បន្ត​ប្រមាញ់ ថូ​ម៉ាស ឡេ​ម៉ា នៅ​ខែមករា ស្របពេល​ឆេ​ល​ស៊ី​អាច​នឹងដាក់ សំណើ​៩០​លាន​ផោន​

120

​ក្លិប លី​វឺ​ភូ​ល​(Liverpool) និង​ក្លិប អា​សេណ​ល​(Arsenal) នឹង​បន្ត​ការព្យាយាម​របស់ខ្លួន ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ ថូ​ម៉ាស ឡេ​ម៉ា (Thomas Lemar) នៅ​ខែម​ករានេះ​។​
​ ​
​តាម​សេចក្តីរាយការណ៍​របស់​កាសែត​បារាំង​ថា ក្លិប​ឆេ​ល​ស៊ី​អាច​នឹងចូលរួម​ការដេញ​ថ្លៃ​យក​កីឡាករ របស់​ក្លិប ម៉ូ​ណា​កូ​(Monaco) រូបនេះ​ផងដែរ​។​
​ ​
​លី​វឺ​ភូ​ល បានដាក់​សំណើ​៧៩,៥​លាន​ផោន ហើយ​ក្រោយមក​ក្លិប អា​សេណ​ល បានដាក់​សំណើ​បន្ទាប់ ដែលមាន​ទឹកប្រាក់​៨៨,៣​លាន​ផោន​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​រដូវ​កាល​ទិញដូរ​កាលពី​ខែសីហា​។​

​ខ្សែបម្រើ​វ័យ​២២​ឆ្នាំ​សញ្ជាតិ​បារាំង​រូបនេះ​បាន​បដិសេធ​កិច្ចព្រមព្រៀង​ផ្ទេរ​មកលេង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ហើយ​ជាថ្មី​ម្តងទៀត ក្លឹប Monaco បាន​លក់​កីឡាករ​កំពូល​ម្នាក់ទៀត បន្ទាប់ពី​ការចាកចេញ​របស់​កីឡាករ Kylian Mbappe ។​
​ ​
​ប៉ុន្តែ​នៅពេលនេះ Monaco បាន​ខ្ទាត​ចេញពី​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ហើយ ហើយ​ពួកគេ​តាម​ពីក្រោយ​ក្រុម PSG ៩​ពិន្ទុ ក្នុងការ​ប្រឹងប្រែង​រក្សា​តំណែង​ជើងឯក​ក្របខណ្ឌ Ligue 1 ។​
​ ​
Liverpool និង Arsenal អាច​នឹងដាក់​សំណើ​នៅ​ម្តងទៀត​នៅ​ខែក្រោយ ដើម្បី​ស្វែងរក​អ្នក​ជំនួស​កីឡាករ សំខាន់​ដែល​គ្រោង​នឹង​ចាកចេញ​នៅ​រដូវក្តៅ​នេះ​។​

​ក្លិប Barcelona កំពុង​តាម​ប្រមាញ់​កីឡាករ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) ស្របពេល អា​សេណ​ល​គ្រោង​នឹង​បាត់បង់​កីឡាករ អា​ឡិ​ក​ស៊ី​ស សាន​ឆេស និង ម៉េ​ស៊ុត អូ​ហ្ស៊ី​ល​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ថូ​ម៉ាស ឡេ​ម៉ា (Thomas Lemar)