លី​វឺ​ភូ​ល អាច​នឹង​លើក​ពាន​ជើងឯក​ព្រី​មី​ញ៉េ​លី​ក បន្ទាប់ពី​ម៉េ​ន​សេ​ស្ទ័​រ ស៊ី​ធី ចាញ់​ក្រុម ញូ​វ​ខេ​សល​

467
ចែករម្លែក

នេះ​គឺជា​ពេលវេលា​ដែល​យីអ៊ុន​ដាក់​បំផុត​នៅពេល​ក្រុម ម៉េ​ន​សេ​ស្ទ័​រ ស៊ី​ធី (Manchester City) របូតដៃ​ពី​ការគ្រប់គ្រង​ពាន​ជើងឯក​លី​ក​។​
​ ​
​ក្រុម ញូ​វ​ខេ​សល​(Newcastle) បានធ្វើ​ឲ្យ​ក្រុម​ធំ​បំផុត​មួយ​បាក់មុខ​នៅ​រដូវ​កាល​នេះ ហើយ​ប្រាកដ​ណាស់ លទ្ធផល​នេះ អាច​នឹងធ្វើ​ឲ្យ​ពួកគេ​ចាញ់​ក្រុម លី​វឺ​ភូ​ល (Liverpool ) ក្នុងការ​ប្រកួតប្រជែង​យក​តំណែង​ជើងឯក​។​
​ ​
អ្វីៗ​ហាក់ដូចជា​មិនបាន​ដំណើរ​ការល្អ​ដូច​ការរំពឹងទុក​រប​ស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ទេ នៅពេល​ពួកគេ​ជួប​រឿង​ខកចិត្ត​នៅ​តង់​ទី​២ បើទោះបីជា​ពួកគេ​មានឱកាស​នាំ មុខមុន អំឡុង​ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន St James`s Park ក៏ដោយ​។​
​ ​
ក្រុម Manchester City កម្រ​ប្រកួត​ចាញ់​ក្រុម Newcastle ណាស់ ហើយ​នេះ​គឺជា​បរាជ័យ លើកដំបូង​ក្នុង​២៣​ប្រកួត​រវាង​ក្រុម​ទាំងពីរ​។ វា​គឺជា​លទ្ធផល​ដ៏​អាក្រក់​មួយ​នៅ​រដូវ​កាល​នេះ​។​
​ ​
លោក ហ្គា​ឌី​អូ​ឡា គ្រូបង្វឹក​ក្រុម City បាន​ព្រមាន​ថា ពួកគេ​ប្រហែលជា​ត្រូវការ​ឈ្នះ​ទាំង​១៥ ប្រកួត​ចុងក្រោយ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ពួកគេ​បែរជា​របូត​ឱកាស​ឈ្នះ​ទៅវិញ​។​
​ ​
ដោយឡែក​ក្រុម​អ្នកគាំទ្រ​របស់​ក្រុម Newcastle ក៏បាន​ធ្វើការ​តវ៉ា​និង​បង្ហាញ​សារ​ជា​បន្តបន្ទាប់ ប្រឆាំងនឹង​ម្ចាស់​ក្លឹប ម៉ា​យ អា​ស្លី (Mile Ashley) ខណៈពេល​លោក រ៉ា​ហ្វា បេ​នី​តេស (Rafa Benitez) ប្រ​លយ​ពាក្យ​ពី​ការចាកចេញ​។ គេ​មើលឃើញថា ក្រុម City គឺជា​ក្រុម​ដែលមាន ប្រៀប​ឈ្នះ​ក្នុងការ​ប្រកួត​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola)