លី​វើ​ភូ​ល​នៅ​មិនទាន់​បោះបង់​ការតាមប្រមាញ់ ដូ​ម៉ា​ហ្គោ វី​ដា

829
ចែករម្លែក

ក្លឹប​ហង្ស​ក្រហម​លី​វើ​ភូ​ល​បាន​ដាក់សំណើ​ដែលមាន​ទឹកប្រាក់​១៩,៥​លាន​ផោន ដើម្បី​ផ្ទេរ​ខ្សែការពារ ដូ​ម៉ា​ហ្គោ វី​ដា (Domagoj Vida) របស់​ក្លឹប Besiktas ។
​ក្លឹប​នេះ​ចង់​បន្ថែម​កីឡាករ​ជម្រើសជាតិ​ក្រូ​អាស៊ី​រូបនេះ​ក្នុង​ក្រុម​ជម្រើស​របស់ខ្លួន ហើយ​កីឡាករ រូបនេះ​ធ្វើ​បានល្អ​ដោយ​លេង​ដៃគូ​ជាមួយ ដេ​ចាន ឡូ​វ​រ៉េ​ន (Dejan Lovren) អំឡុង​ការប្រកួត នៅ​វើ​ល​ខាប់​។​

Ad វី​ដា និង​កីឡាករ ឡូ​វ​រ៉េ​ន អាច​លេង​ជា​ដៃគូ​បានល្អ​ជាមួយ​កីឡាករ វើ​ហ្គី​ល វ៉ានឌី​ក (Virgil van Dijk) ប៉ុន្តែ​ជាដំបូង លី​វើ​ភូ​ល​ត្រូវ​ឆ្លើយតប​តាម​ការទាមទារ​២៦,៧​លាន​ផោន​ជាមួយ​ក្លឹប​តួ​ក​គី នេះ​សិន​។​
​ ​
​វី​ដា រីករាយ​នឹង​ទម្រង់​លេង​ដ៏​ល្អ​នៅ​វើ​ល​ខាប់ ស្របពេល​ក្រុម​ក្រូ​អាស៊ី​ក្លាយជា​ជើងឯក​រង​បន្ទាប់ ពី​បារាំង​នៅ​ប្រទេស​រុស្ស៊ី​។ ទោះបីជា​យ៉ាងណា អតីត​កីឡាករ​របស់​ក្លឹប Dynamo Kiev រូបនេះ​ក៏​ធ្លាប់​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ដ៏​ចម្រូងចម្រាស​ផងដែរ ហើយ​គេ​មើលឃើញថា អាច​ទាក់ទិន​នឹង​រឿង​នយោបាយ​។​
​ ​
​ក្លឹប​លី​វើ​ភូ​ល​នឹង​ប្រឈមមុខ​នឹង​ការប្រកួតប្រជែង ដើម្បី​នាំយក វី​ដា ហើយ​ប្រហែលជា​ត្រូវ បង្កើន​កិច្ចប្រឹងប្រែង​របស់ខ្លួន​ឆាប់ៗ​នេះ ស្របពេល​ក្លឹប​ជា​កូ​ប្រជែង West Ham នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក​មានបំណង​ដាក់​តម្លៃ​ប្រហាក់ប្រហែល​នេះដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ ដូ​ម៉ា​ហ្គោ វី​ដា (Domagoj Vida)