លី​វើ​ភូ​ល​បង្កើន​កញ្ចប់​ទឹកប្រាក់​២០​លាន​ផោន ដើម្បី​ផ្ទេរ​ខ្សែការពារ​ក្រូ​អាស៊ី ដូ​ម៉ា​ហ្គោ វី​ដា​

718
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លិប​លី​វើ​ភូ​ល​បង្កើន​កញ្ចប់​ទឹកប្រាក់​ដល់​២០​លាន​ផោន ដើម្បី​ផ្ទេរ​ខ្សែការពារ ដូ​ម៉ា​ហ្គោ វី​ដា (Domagoj Vida) របស់​ក្រូ​អាស៊ី​។​
​ ​
​វី​ដា ជា​កីឡាករ​របស់​ក្លិប Besiktas ទទួលបាន​ជោគជ័យ​ច្រើន​នៅ​វើ​ល​ខាប់​ក្នុងប្រទេស​រុស្ស៊ី ខណៈ​កីឡាករ​រូបនេះ​បាន​ជួយ​ក្រុម​ក្រូ​អាស៊ី​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ទីក្រុង​ម៉ូស្គូ​។​
​ ​
​វី​ដា ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ចេញពី​ក្លឹប​តួ​ក​គី​នេះ​ជា​បន្តបន្ទាប់ ដោយ​ក្លិប Atletico, Madrid ក្លិប Sevilla និង​លី​វើ​ភូ​ល​សុទ្ធតែ​ចាប់អារម្មណ៍​នឹង​ខ្សែការពារ​រូបនេះ​។​
​ ​
​តាម​សេចក្តីរាយការណ៍​នៅ​ប្រទេស​តួ​ក​គី​បាន​ឲ្យ​ដឹងថា លី​វើ​ភូ​ល​បាន​បង្កើន​កញ្ចប់​ទឹកប្រាក់​ទ្វេដង ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ វី​ដា ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ពី​ក្លិប អេ​វឺ​តុ​ន​(Everton ) និង​ក្លិប​លី​សេ​ស្ទ័​រ​( Leicester) ផងដែរ​។ តាម​ដឹងថា ក្លិប​បេ​ស៊ិ​ក​តាស​( Besiktas) ទាមទារ ជាង​៣០​លាន​ផោន​សម្រាប់​កីឡាករ​រូបនេះ​។​
​ ​
​អ្នកនាំពាក្យ​របស់​ក្លិប​នេះ​បាន​និយាយថា “​យើង​ទទួលបាន​សំណើ​សម្រាប់ វី​ដា ហើយ​យើង​កំពុង ពិចារណា​ពី​សំណើ​នេះ ប៉ុន្តែ​មិនមែន​មា​ន័យ​ថា វី​ដា ប្រាក ដ​ជា​ចាកចេញ​នោះទេ​។ កីឡាករ ទាំងអស់​សុទ្ធតែ​មានតម្លៃ​។ យើង​នឹងធ្វើ​ការសម្រេច​ចិត្តជា​ចុងក្រោយ​ស្របតាម​ថវិកា និង​ចំណាប់អារម្មណ៍​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ ដូ​ម៉ា​ហ្គោ វី​ដា (Domagoj Vida)