លី​វើ​ភូ​ល​មាន​ទំនុកចិត្ត​ថា នឹង​អាច​ផ្ទេរ អា​ឡិ​ក អុក​ស្លេ​ដ ឆេ​ម​បឺ​ឡេ​ន

288

ក្លិប​ហង្ស​ក្រហម​លី​វើ​ភូ​ល​ចាប់ផ្តើម​មាន​ទំនុកចិត្ត​កាន់តែខ្លាំង​ឡើង​ថា អា សេណ​ល​នឹង​លក់ អា​ឡិ​ក អុក​ស្លេ​ដ ឆេ​ម​បឺ​ឡេ​ន (Alex Oxlade Chamberlain) ឲ្យ​ខ្លួន​។​
​ ​
​ក្លិប​ទាំងពីរ​នេះ​មាន​ទំនាក់ទំនង​មិនល្អ បន្ទាប់ពី​ក្លិប​អា​សេណ​ល​តាម​ប្រមាញ់​កីឡាករ ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) កាលពី​ឆ្នាំ​២០១៣​។​
​ ​
​ជឿថា តម្លៃ​ទិញ​ផ្តាច់ ស្វា​រ៉េ​ស នៅពេលនោះ​គឺ​៤០​លាន​ផោន ហើយ​ក្រុម​កាំភ្លើង​ធំ​អា​សេណ​ល​បាន ដាក់សំណើ​ផ្ទេរ​៤០​លាន​ផោន​បូក​១​ផោន​បន្ថែម ដែល ការធ្វើ​បែបនេះ​ធ្វើ​ឲ្យ​ក្លិប​លី​វើ​ភូ​ល​មាន​កំហឹង​យ៉ាងខ្លាំង​។​
​ ​
​ដោយសារ​តែមាន​រឿងនេះ​ក្នុង​ចិត្ត អា​សេណ​ល​ពេញចិត្ត​លក់​ទៅ​ក្លិប​ឆេ​ល​ស៊ី​ជាង ប៉ុន្តែ ឆេ​ម​បឺ​ឡេ​ន បាន​ច្រានចោល​សំណើ​ផ្ទេរ​៣៥​លាន​ផោន​មកកាន់​ពហុ​កីឡដ្ឋាន Stamford Bridge កាលពី​ថ្ងៃ​ពុធ​។​
​ ​
​គេ​ជឿថា អា​សេណ​ល​កំពុងតែ​បន្ទន់​ជំហរ​ទាក់ទិន​នឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ជាមួយ​លី​វើ​ភូ​ល​។ ការពិភាក្សា​រវាង​ក្លិប​ទាំងពីរ​នៅពេល​កំពុងដំណើរការ ហើយ​លី​វើ​ភូ​ល​សង្ឃឹមថា នឹងមាន​កិច្ចព្រមព្រៀង​ផ្ទេរ​។​
​ទោះបីជា​យ៉ាងណា​លី​វើ​ភូ​ល​នឹងត្រូវ​ចំណាយ​យ៉ាងហោចណាស់​៣៥ លាន​ផោន ដើម្បី​ផ្ទេរ អុក​ស្លេ​ដ ឆេ​ម​បឺ​ឡេ​ន ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ អា​ឡិ​ក អុក​ស្លេ​ដ ឆេ​ម​បឺ​ឡេ​ន (Alex Oxlade Chamberlain)