លី​វើ​ភូ​ល​យល់ព្រម​ផ្ទេរ​ខ្សែការពារ អែន​ឌី រ៉ូបឺត​សិន របស់ Hull

657

​លី​វើ​ភូ​ល​បាន​យល់ព្រម​ផ្ទេរ​ខ្សែការពារ អែន​ឌី រ៉ូបឺត​សិន (Andy Robertson) ក្នុងតម្លៃ​១០​លាន​ផោន​។ រ៉ូបឺត​សិន ជា​កីឡាករ​ស្កុ​តឡែ​ន ពិនិត្យ​សុខ ភាព​នៅ​ក្លឹប​លី​វើ​ភូ​ល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​
​ ​
​ខ្សែការពារ​ស្លាប​ឆ្វេង​រូបនេះ​នឹងមិន​ធ្វើដំណើរ​ទៅ​ទីក្រុង​ហុងកុង​ទី​ដែល​ក្រុម​លី​វើ​ភូ​ល​កំពុង​ប្រកួត កម្តៅ​សាច់ដុំ​នោះទេ ប៉ុន្តែ​នឹង​ជួប​ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី​នៅ​ប្រទេស​អាល្លឺម៉ង់​នៅ​សប្តាហ៍​ក្រោយ​។​

​ក្រុម​ហង្ស​ក្រហម​នឹង​ចំណាយ​ប្រាក់​៨​លាន​ផោន​មុនពេល​ចំណាយ​បន្ថែម​២​លាន​ផោន​ទៀត​។​
​ ​
​រ៉ូបឺត​សិន នឹង​ក្លាយជា​កីឡាករ​ទី​បី​ដែល​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ កីឡាករ ម៉ូ​ហា​ម៉េ​ដ សាឡា និង ដូ​មី​នី​ក សូ​ឡែ​ន​កេ (Dominic Solanke) ។​
​ ​
​ការមកដល់​របស់ រ៉ូបឺត​សិន ទំនងជា​ធ្វើ​ឲ្យ​មានការ​ចាកចេញ​របស់​កីឡាករ អាល​បឺ​តូ ម៉ូ​រ៉េ​ណូ (Alberto Moreno) ដែល​ក្លិប​លី​វើ​ភូ​ល​សង្ឃឹមថា នឹង​លក់​ក្នុងតម្លៃ​ប្រហែល​១៥​លាន​ផោន​។​
​ ​
​រ៉ូបឺត​សិន នឹង​ប្រជែង​ជាមួយ​កីឡាករ ជែ​ម​ស៍ មី​ល​ន័​រ​(James Milner) ដើម្បី​ទទួលបាន​កៅអី ក្នុង​ក្រុម​ជម្រើស​។ លី​វើ​ភូ​ល​បាន​ងាក​មករក​កីឡាករ រ៉ូបឺត​សិន​បន្ទាប់ពី​ខកខាន​មិនបាន​ផ្ទេរ​កីឡាករ រ៉ា​យ​អាន់ សេស​សេ​ញ៉ុ​ង (Ryan Sessegn on) ។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា រ៉ូបឺត​សិន បានបង្ហាញ​មុខ​១១៥​លើក​សម្រាប់​ក្លឹប Hull បន្ទាប់ពី​ផ្ទេរ​ចេញពី​ក្លឹប Dundee United កាលពី​ឆ្នាំ​២០១៤៕ ​ប្រែ​សម្រួល​:​ពិសិដ្ឋ​

​ខ្សែការពារ អែន​ឌី រ៉ូបឺត​សិន (Andy Robertson)