លី​អូ​ណេ​ល ម៉េ​ស​ស៊ី នឹង​មិនអាច​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​បន្ទាប់ពី ជាប់​បម្រាម​បី​ខែ និង​ពិន័យ​៤១.០០០​ផោន​

210
ចែករម្លែក

លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) នឹង​មិនអាច​បង្ហាញមុខ​ជាមួយ​ក្រុម​ជម្រើសជាតិ អា​ហ្ស​ង់​ទីន​ជាថ្មីទៀត​ទេ​នៅ​ឆ្នាំនេះ បន្ទាប់ពី​ជាប់​បម្រាម​រយៈពេល​៣​ខែ និង​ត្រូវ ពិន័យ​៤១.០០០​ផោន បន្ទាប់ពី​ការធ្វើ​អត្ថាធិប្បាយ​ដ៏​ចម្រូងចម្រាស​នៅ​ក្របខណ្ឌ Copa America ។​
​ ​
​កីឡាករ​ក្លិប​បា​សេ​ឡូ​ណា​( Barcelona) រូបនេះ​បាន​បង្ក​ឲ្យ​មាន​បញ្ហា​បន្ទាប់ពី​ក្រុម​អា ហ្ស​ង់​ទីន​យកឈ្នះ​ក្រុម​ស៊ី​លី ដើម្បី​គ្រង​តំណែង​លេខ​៣ ដោយ​ចោទប្រកាន់​ស្ថា​ប័​ន្ធ​គ្រប់ គ្រង​បាល់ទាត់​នៅ​តំបន់​អាម៉េរិក​ខាងត្បូង CONMEBOL ពីបទ​ពុករលួយ​។​
​ ​
​ជា​លទ្ធផល ម៉េ​ស​ស៊ី ជាប់​បម្រាម​១​ប្រកួត​ប៉ុន្តែ​នៅពេលនេះ​ទទួល​ទណ្ឌកម្ម​ធ្ងន់​ជាង​មុន សម្រាប់​កីឡាករ​ម្ចាស់​ពាន​បាល់​មាស Ballon d`Or រូបនេះ​។​
​ ​
​ម៉េ​ស​ស៊ី ទទួលបាន​កាត​ក្រហម​ភ្លាមៗ​តែម្តង អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​ស៊ី​លី បន្ទាប់ពី​ប៉ះទង្គិច​ជាមួយ​កីឡាករ ហ្គែ​រី ម៉េ​ដេ​ល (Gary Medel)​កាលពី​ដើមខែ​ក​ក្កនៅ ប្រទេស​ប្រេ​ស៊ី​ល​។​
​ ​
​បន្ទាប់ពី​ការប្រកួត​ដ៏​ក្តៅគគុក​នេះ កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ​បាន​បដិសេធ​មិន​ឡើង ទទួល​មេដាយ​។​
​ ​
​នៅពេល​សួរថា ហេតុអ្វី​បានជា​មិន​បង្ហាញមុខ ម៉េ​ស​ស៊ី បាន​ប្រាប់​អ្នកកាសែត​ថា​គ្មានអ្វី គួរ​ឲ្យ​សង្ស័យ​ទេ អ្វីៗ​ត្រូវ​បានរៀបចំ​សម្រាប់​ក្រុម​ប្រេ​ស៊ី​ល​។​
​ ​
​ម៉េ​ស​ស៊ី បាន​និយាយថា “​ខ្ញុំ​មិន​ចង់​ក្លាយជា​ផ្នែក​នៃ​អំពើពុករលួយ​នេះ​ទេ យើង​មិនគួរ ជា​ផ្នែក​នៃ​រឿង​ដែល​យើង​ជួប​នេះ​ទេ អំឡុង​ការប្រកួត​នៅ​ក្របខណ្ឌ Copa America” ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

#