លី​អូ​ណេ​ល ម៉េ​ស​ស៊ី បង្ហើប​ប្រាប់​ពី​ក្លឹប​ដែល​ខ្លួន​ចង់ទៅ​លេង បន្ទាប់ពី Barcelona

910
ចែករម្លែក

​លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) និយាយថា ខ្លួន​ចង់​វិលត្រឡប់​ទៅ​អតីត​ក្លឹប Newell’s Old Boys នៅ​ថ្ងៃ​ណាមួយ​ក្នុង​អាជីព​របស់ខ្លួន​។​
​ ​
​ម៉េ​ស​ស៊ី បាន​ចូលរួម​ក្លឹប​យុវជន​នៅ​ទីក្រុង Rosario ជាទី​ដី​កំណើត​របស់ខ្លួន​កាលពី​ឆ្នាំ​១៩៩៤ ហើយ​ស្នាក់នៅ​ទីនោះ​រយ​:​ពេល​មួយឆ្នាំ មុនពេល​ក្លឹប Barcelona ចាប់អារម្មណ៍​នឹង​នាំយកមក កាន់​ក្លឹប​បាល់ទាត់​កម្រិត​កំពូល​។​
​ ​
​ប៉ុន្តែ​ថ្លែងប្រាប់​អ្នកការ​សែត Marca ម៉េ​ស​ស៊ី និយាយថា ខ្លួន​សង្ឃឹមថា នៅ​ថ្ងៃ​ណាមួយ​និង​បាន​ជួប ជាមួយ​ក្លឹប​ចាស់​ឡើងវិញ បើទោះបីជា​ក្នុង​រយ​:​ពេល​ខ្លី​ក៏ដោយ​។​
​ ​
​ម៉េ​ស​ស៊ី បាន​និយាយថា “​រៀងរាល់​ពេល​ខ្ញុំ​បញ្ជាក់ថា នៅ​អឺរ៉ុប ក្លឹប Barcelona នឹង​ក្លាយជា​ក្លឹប តែមួយគត់​ដែល​ខ្ញុំ​ត្រូវ​លេង​”​។​
​ ​
​ម៉េ​ស​ស៊ី បន្តថា “​ខ្ញុំ​តែងតែ​និយាយថា នៅ​ថ្ងៃ​ណាមួយ ខ្ញុំ​ចង់​ត្រឡប់​ទៅលេង​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន វិញ​។ ខ្ញុំ​មិនទាន់​ដឹង​ទេ​ថា តើ​រឿងនេះ​អាច​កើតឡើង​មែនឬ​យ៉ាងណា ប៉ុន្តែ​ខ្ញុំ​មាន​ក្នុង​ចិត្ត​រួចហើយ​។​
​ ​
​ម៉េ​ស​ស៊ី ក៏បាន​និយាយ​ពី​ឱកាស​របស់​ក្រុម​អា​ហ្ស​ង់​ទីន​នៅ​វើ​ល​ខាប់​ផងដែរ​។ ខ្ញុំ​មាន​ជំនឿ​ច្រើន លើ​ក្រុម​នេះ​។ យើង​ធ្វើ​ការងារ​បានល្អ​។ យើង​មាន​កីឡាករ​ដែលមាន​សមត្ថ​ភាព​និង​បទពិសោធ​ច្រើន ប៉ុន្តែ​យើង​ត្រូវ​រក្សា​ភាពស្ងាត់ស្ងៀម​។ យើង​មិនត្រូវ​បញ្ចេញ​សារ​នេះ​ទេ​។ យើង​នឹង​ក្លាយជា​ជើង ឯក​ពិភពលោក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi)