លី​អូ​ណេ​ល ម៉េ​ស​ស៊ី ប្រឈម​នឹង​ទណ្ឌកម្ម​បន្ថែមទៀត

372
ចែករម្លែក

កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) ជាប់​បម្រាម​មួយ​ប្រកួត និង​ត្រូវ​ពិន័យ ១២០០​ផោន បន្ទាប់ពី​ទទួល​កាត​ក្រហម អំឡុងពេល​ប្រកួត​យក​ចំណាត់ថ្នាក់​លេខ​៣ នៅ​ក្របខណ្ឌ Copa America ។

​ប៉ុន្តែ​កីឡាករ​ឆ្នើម​របស់​ក្លឹប Barcelona​រូបនេះ​នៅតែ​ប្រកាន់​ទៅតាម​ការអះអាង​របស់​ខ្លួន ដោយ​ចោទប្រកាន់​ស្ថាប័ន CONMEBOL ថា ពុករលួយ​។

​ម៉េ​ស​ស៊ី ត្រូវបាន​បណ្តេញចេញ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​ស៊ី​លី​បន្ទាប់ពី​ប៉ះទង្គិច​ជា មួយ​កីឡាករ ហ្គា​រី ម៉េ​ដេ​ល (Gary Medel) ដែល​ក្នុងនោះ អតីត​ខ្សែបម្រើ​ក្លឹប Cardiff រូបនេះ​ទំនងជា​បញ្ហា​ភាព​គឃ្លើន​។

​បន្ទាប់ពី​ការប៉ះទង្គិច​នេះ ម៉េ​ស​ស៊ី​បាន​រិះគន់​មន្ត្រី​អាជ្ញាកណ្តាល​ដឹកនាំ​ការប្រកួត​នេះ នៅ​ប្រទេស​ប្រេ​ស៊ី​ល​។

​ម៉េ​ស​ស៊ី បាន​និយាយថា “​ច្បាស់​ណាស់​អ្វីៗ​ត្រូវបាន​រៀបចំឡើង​សម្រាប់​ក្រុម​ប្រេ​ស៊ី​ល​។ ខ្ញុំ​មិន​ចង់​ក្លាយជា​ផ្នែក​មួយ​នៃ​អំពើពុករលួយ​នេះ​ទេ​យើង​មិនគួរ​ក្លាយជា​ផ្នែក​នៃ​រឿង នេះ​ទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ