លី​អូ​ណេ​ល ម៉េ​ស​ស៊ី អះអាងថា ខ្លួន​នឹងមិន​ចូល​និវត្ត​ពី​ក្រុម​ជម្រើសជាតិ​នោះទេ

415
ចែករម្លែក

កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) អះអាងថា ខ្លួន​នឹងមិន​លាលែង​ពី​ក្រុម ជម្រើសជាតិ​ទេ បន្ទាប់ពី​ខកខាន​មិនបាន​លើក​ពាន​ជាមួយ​ក្រុម​អា​ហ្ស​ង់​ទីន​ជាថ្មី​។

​ការរង់ចាំ​របស់​កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ​ដើម្បី​លើក​ពាន​ជើងឯក​ជាមួយ​ក្រុម​ជម្រើស ជាតិ​របស់ខ្លួន​ត្រូវ​បន្ត​វែងឆ្ងាយ​ទៅទៀត បន្ទាប់ពី​ពួកគេ​ចាញ់​ក្រុម​ប្រេ​ស៊ី​ល ២-០ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ Copa America ។

​ម៉េ​ស​ស៊ី ប្រធាន​ក្រុម​អា​ហ្ស​ង់​ទីន​នឹងមាន​វ័យ​៣៥​ឆ្នាំ​នៅពេល​ចាប់ផ្តើម​ព្រឹត្តិការណ៍ វើ​ល​ខាប់​ឆ្នាំ​២០២២ ប៉ុន្តែ​អា​ហ្ស​ង់​ទីន នឹងធ្វើ​ម្ចាស់ផ្ទះ​រួមជាមួយ​កូ​ឡុំ​ប៊ី​សម្រាប់ ព្រឹត្តិការណ៍ Copa America ឆ្នាំក្រោយ​។

​ខ្សែប្រយុទ្ធ​រូបនេះ ដែល​លាលែង​ពី​ក្រុម​ជម្រើសជាតិ​បន្ទាប់ពី​បរាជ័យ​ក្នុង​ព្រឹត្តិការណ៍ ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Copa America 2016 នោះ ទើបនឹង​វិលត្រឡប់​មកវិញ​សម្រាប់​ការ ប្រកួត​វើ​ល​ខាប់​ឆ្នាំ​២០១៨ បាន​អះអាងថា ខ្លួន​នឹង​បន្តការងារ​ទៀត ដើម្បី​បុព្វហេតុ​ក្រុម អា​ហ្ស​ង់​ទីន​។​

​ម៉េ​ស​ស៊ី និយាយថា “​ការពិត​គឺថា ខ្ញុំ​លេង​បានល្អ​ជាមួយ​ក្រុម​កីឡាក​រទាំង​អស់ហើយ ប្រសិនបើ​ខ្ញុំ​អាចជួយ​ពួកគេ​បាន ខ្ញុំ​នឹង​ជួយ​។ នេះ​គឺជា​ក្រុម​ល្អ ដែល​កំពុង​លូតលាស់ ហើយ​ប្រសិនបើ​ខ្ញុំ​អាច​ចូលរួម​ជាមួយ​ពួកគេ ខ្ញុំ​នឹងចូលរួម​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​