លី ហ្គ្រែ​ន សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​មក​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​ក្នុងតម្លៃ​មួយ​ដែល​គេ មិន​ប្រាប់​ឲ្យ​ដឹង​

938
ចែករម្លែក

​ក្លឹប​ម៉េ​នេ​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​អ្នកចាំទី​ជើងចាស់ លី ហ្គ្រែ​ន (Lee Grant) ពី​ក្លឹប Stoke City ។​
​ ​
​កិច្ចព្រមព្រៀង​ផ្ទេរ​របស់ ហ្គ្រែ​ន នឹង​បង្ខំ​ឲ្យ​អ្នកចាំទី ចូ​អែល ភើ​រ៉េ​រ៉ា (Joel Pereira) ត្រូវ​ចាកចេញ ពី​ពហុកីឡាដ្ឋាន Old Trafford ក្នុង​កិច្ចសន្យាខ្ចី​ជើង​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៨/១៩​។​
​ ​
​ហ្គ្រែ​ន អតីត​អ្នកចាំទី​ក្លឹប Derby បាន​ចូលរួម​ជាមួយ​ក្លឹប Stoke កាលពី​ឆ្នាំ​២០១៦ និង​បាន ចំណាយពេល​ជិត​ពីរ​ឆ្នាំ​ជាមួយ​ក្លឹប​នេះ​មុនពេល​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​មក​ក្លឹប Old Trafford ។​
​ ​
​ហ្គ្រែ​ន បាន​ក្លាយជា​កីឡា​ករទី​៣​ដែល​យូ​ណាយ​ធី​ត​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​នៅ​រដូវក្តៅ បន្ទាប់ពី​ការមកដល់​របស់​កីឡាករ ឌី​អូ​ហ្គោ ដា​ឡូត (Diogo Dalot) និង ហ្វ្រេ​ដ (Fred) ។​
​ ​
​ហ្គ្រែ​ន បាន​និយាយថា “​ការផ្ទេរ​មកលេង​ជាមួយ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​គឺ​សុបិន​ក្លាយជា ការពិត​របស់ខ្ញុំ​។ នេះ​គឺជា​ឱកាស​មួយ​ដែល​ខ្ញុំ​មិនអាច​ឲ្យ​រំលង ហើយ​ខ្ញុំ​រំភើបចិត្ត​ដែល​ក្លាយ ជា​ផ្នែក​មួយ​នៃ​ក្លឹប​ប្រវត្តិសាស្ត្រ​នេះ​”​។​
​ ​
​ហ្គ្រែ​ន បាន​បន្តថា “​ខ្ញុំ​រីករាយ​មែនទែន​ក្នុង​អាជីព​របស់ខ្ញុំ ហើយ​ខ្ញុំ​ត្រៀមខ្លួន​បន្ត​រៀនសូត្រ និង​បង្កើន​សមត្ថភាព​ជាមួយ​កីឡាករ​ឆ្នើម​ក្នុងការ​ប្រកួត​។ ប៉ុន្តែ​ក្នុងពេល​ជាមួយគ្នានេះ ខ្ញុំ​មានបំណង​ប្រើប្រាស់​បទពិសោធ​របស់​ខ្ញុំ ដើម្បី​ជួយ​ក្រុម​តាម​ដែល​អាចធ្វើ​ទៅបាន​”​។​
​ ​
​ការមកដល់​របស់ ហ្គ្រែ​ន កើតមាន បន្ទាប់ពី​យូ​ណាយ​ធិ​ត​បញ្ជាក់ថា កីឡាករ សាម ច​ន​ស្តូ​ន (Sam Johnstone) បាន​ចាក​ចេញពី​ក្លឹប ដើម្បី​ចូលរួម​ជាមួយ​ក្លឹប West Brom ។​
​ ​
​ច​ន​ស្តូ​ន បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​មក​ក្លឹប West Brom ក្នុងតម្លៃ​៦,៥​លាន​ផោន​ដោយ​មិន បានបង្ហាញ​មុខ​ក្នុង​ក្រុម​ជម្រើស​របស់​យូ​ណាយ​ធី​ត​បន្ទាប់ពី​លេង​ខ្ចី​ជើង​នៅ​ក្លឹប​ចំនួន​៦​កន្លងមក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​អ្នកចាំទី​ជើងចាស់ លី ហ្គ្រែ​ន (Lee Grant)