លុបចោល​កម្មវិធី​សង្ក្រាន្ត​ចូលឆ្នាំ​ជូត​នៅ​ប្រាសាទបន្ទាយឆ្មារ​និង​កន្លែង​ផ្សេងទៀត​

212
ចែករម្លែក

​ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​ដោយសារ​ផលប៉ះពាល់​ពី​មេរោគ​កូ​រ៉ូ​ណា​នៃ​ជំងឺ​ផ្តាសាយ​ថ្មី​ឬ​កូ​វីត​១៩ ទើប​នាំឱ្យ​លុបចោល​កម្មវិធី​សង្ក្រាន្ត​ចូលឆ្នាំ​ជូត​នៅ​ប្រាសាទបន្ទាយឆ្មារ​និង​កន្លែង​ផ្សេងទៀត​នៅ​ខេត្តបន្ទាយមានជ័យ​។​គឺ​ដូច​ការលុបចោល​ឬ​ផ្អាក​កម្មវិធី​សង្ក្រាន្ត​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំ​ជួត​ខាងមុខនេះ ក៏​ដូច​កម្មវិធី​នានា​ដែលមាន​មនុស្ស​ចូលរួម​ច្រើនៗ ។​

​លោក​ស្រេង សុផល អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​(​សស​យក​)​ខេត្តបន្ទាយមានជ័យ និង​គណកម្មការ​រៀប​ចំ​កម្មវិធី​ចូលឆ្នាំ​បន្ទាយឆ្មារ​បានឱ្យដឹង​កាលពី​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០២០ ថា ៖ ដោយសារ​ការផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វីត​១៩​នៅ​ខេត្តសៀមរាប​ដែល​ស្ថានការណ៍​នេះ​មាន​ភាពមិនច្បាស់លាស់​និង​ពិបាក​ប៉ាន់ស្មាន​។​

លោក​ស្រេង​សុផល​បាន​បន្តថា​៖​ការរីក​រាលដាល​នូវ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​ហេតុនេះ​គណៈ​សូម​គោរព​ជម្រាបជូន​លោក​,​លោកស្រី​អ្នកនាង​កញ្ញា​និង​សាធារណជន​ទាំងឡាយ​មេត្តា​ជ្រាបថា​គណៈកម្មការ​រៀបចំ សម្រេច​ផ្អាក​កម្មវិធី​” ចូលឆ្នាំ​បន្ទាយឆ្មារ ឆ្នាំ​២០២០ ” នៅ​ប្រាសាទបន្ទាយឆ្មារ ។​

​លោក​ឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ​ថ្លែង​ពេល​បិទ​សន្និបាត​បូកសរុប​ការងារ​របស់​រដ្ឋបាល​ខេត្ត​និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​នៅ​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០២០​ថា​៖​សង្ក្រាន្ត​ចូលឆ្នាំ​ខ្មែរ​ឆ្នាំជូត​ដ៏​ខ្លី​ខាងមុខនេះ​ត្រូវបាន​បិទ​ហើយ​ព្រោះ​បារម្ភ​ពី​កូ​វីត​១៩​។​តែ​រដ្ឋបាលខេត្ត​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យមើល​តើ​កន្លែង​ផ្សេងទៀត មាននៅ​វេទិការ​ខេត្ត​(​សួន​មានជ័យ​)​ទី​រួម​ខេត្ត​និង​តាម​វត្ត​នានា តើ​អាច​រៀបចំ​បានក​ម្រឹត​ណា ។​
​សូម​រំលឹកថា នៅ​ខេត្តបន្ទាយមានជ័យ គេ​គ្រោង​នឹង​រៀបចំ​កម្មវិធី​ស​ង្ក្រា​ន​ចូលឆ្នាំ​បន្ទាយឆ្មារ​ចំនួន​៣​ថ្ងៃ (​ថ្ងៃទី​១៣-១៥​ខែមេសា​ឆ្នាំ​២០២០ )​។​គឺ​កា​លិ​ឆ្នាំ​២០១៩ ក្នុង​ថ្ងៃ​ដដែល​នោះ ក៏បាន​រៀបចំ​ទីនោះ ហើយ​មាន​ភ្ញៀវ​ចូលរួម​កំសាន្ត​ជាង​២​ម៉ឺន​នាក់ ៕S/

​រូបថត​៖​លុបចោល​កម្មវិធី​សង្ក្រាន្ត​ចូលឆ្នាំ​ជូត​នៅ​ប្រាសាទបន្ទាយឆ្មារ​និង​កន្លែង​ផ្សេងទៀត​នៅ​ខេត្តបន្ទាយមានជ័យ ដោយសារ​ឥ​ទ្ធ​ពល​មេរោគ​កូ​វីត​១៩ (​រូប​៖ ភ្នំ​ស្វាយ​)​