លុ​ច្ស​ស៊ីស​RX300​ បុក​លុ​ច្ស​ស៊ីស​GS300​ រង​ការខូចខាត​ទាំងសងខាង

837
ចែករម្លែក

ដោយ:​ចាន់តូ​/​ភ្នំពេញ ​៖ រថយន្ត​លុ​ច្ស​ស៊ីស​RX300 បើក​ដោយ​បុរស​ម្នាក់ ជនជាតិ​ចិន បាន​បើកបរ​យ៉ាង​ល្បឿន​លឿន ​ជ្រុល​ទៅបុក​រថយន្ត​លុ​ច្ស​ស៊ី​ស​GS300​មួយគ្រឿង​ទៀត​ពេញទំហឹង​ បណ្ដាល​ឲ្យរង​ការខូចខាត​រៀងៗ​ខ្លួន។ ចំណែក​ម្ចាស់​រថយន្ត​ទាំង​សងខាង​និយាយ​រកតែ​ត្រូវរៀងៗ​ខ្លួន ​សំណាងល្អ​ក្នុង​ហេតុការណ៍​នោះ​មិន​បង្ក​ឲ្យ​មាន​អ្នកណាម្នាក់​រងរបួស​នោះទេ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង ១​និង​៥១​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​សុក្រ ទី​៣ ខែឧសភា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ស្តុ​ប​បូកគោ តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស កែង​និង​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក លុ​ច្ស​ស៊ីស​GS300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AT-8059 បើកបរ​ដោយ​បុរស​ម្នាក់​និង​រួម​ដំណើ​រដោយមនុស្សស្រី​ប្រុស​បី​ទៅ​បួន​នាក់​ទៀត​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវព្រះមុនីវង្ស ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​ល្មម។ ខ​ណៈ​មកដល់​ស្តុ​បបូកគោ​ត្រង់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​លុ​ច្ស​ស៊ីស​RX300 ព​ណ៌ស ពាក់​ស្លាក លេខភ្នំពេញ 2T-0376 បើកបរ​ដោយ​បុរស​ម្នាក់​ជា​ជនជាតិ​ចិន បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន ហើយ​ដល់​ស្តុ​ប​ក៏បានបត់​ឆ្វេង​មក​ផ្លូវ​ព្រះមុនីវង្ស ជ្រុល​ទៅបុក​រថយន្ត​លុ​ច្ស​ស៊ី​ស​GS300​ចំ​ពី​ចំហៀ​ង​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​លុ​ច្ស​ស៊ី​ស​GS300​ទៅ​ផ្ទប់​នឹង​ដើមឈើ​រង​ការខូចខាត​យ៉ាងដំណំ។ ឯ​រថយន្ត​បង្ក​របស់​ជនជាតិ​ចិន​ក៏​រង​ការខូចខាត​ផ្នែក​ខាងមុខ​ជាខ្លាំង​ផងដែរ។

តាម​សម្តី​ប្រជាពលរដ្ឋ​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ថា​ រថយន្ត​លុ​ច្ស​ស៊ី​ស​RX300 របស់​ជនជាតិ​ចិន​មិន​គោរព​ភ្លើងស្តុប ភ្លើង​ក្រហម​នៅតែ​មក​។​

​ក្រោយ​កើតហេតុ ភាគី​ទាំងសងខាង​បាន​ជជែក​យកតែ​ត្រូវ​រៀងៗ​ខ្លួន ទើប​សមត្ថកិច្ច​ជំនាញ​ចុះមក​ហើយក៏​ឲ្យ​ម្ចាស់​រថយន្ត​ទាំងសងខាង​សម្របសម្រួល​គ្នា​មួ​យស​ន្ទុះក្រោយមក​ភាគី​ខាង​រថយន្ត​លុ​ច្ស​ស៊ីស​RX300​ជា​ជន​ជាតិចិន​បាន​ព្រមយករថយន្ត​ទៅ​ជួសជុល​ឲ្យ​ស្អាត​ឡើងវិញ​៕​B/Ha