លូក ស​: ក្រុម ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ត្រូវតែ​បង្ហាញ​ភាព​គឃ្លើន​ជាង​នេះ បន្ទាប់ពី​ចាញ់​ក្រុម ជូ​វេន​ទុ​ស​

609
ចែករម្លែក

កីឡាករ លូក ស (Luke Shaw) បានបង្ហាញ​ការសោកស្តាយ​ចំពោះ​បរា ជ័យ​របស់​ក្រុម ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត (Manchester United) អំឡុងពេល​ប្រកួត​ចាញ់​ក្រុម​ជូ​វេន​ទុ​ស (Juventus) ១-០ កាលពី​យប់​ថ្ងៃ​អង្គារ​។​

​ថ្លែង​បន្ទាប់ពី​ការប្រកួត​នេះ ដែល​ធ្វើ​ឲ្យ យូ​ណាយ​ធី​ត (United) ទទួលបាន​ត្រឹម​៤​ពិន្ទុ​បន្ទាប់ ពី​ឆ្លងកាត់​បី​ប្រកួត​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​នេះ លូក សបាន​សម្តែង​ការខកចិត្ត​ដោយសារតែ កង្វះ​ភាព​គឃ្លើន​ក្នុង​ក្រុម​។​

​លូក ស បាន​និយាយថា “​ខ្ញុំ​គិតថា នៅ​តង់​ទី​១ យើង​គោរព​ពួកគេ​ខ្លាំងពេក​ហើយ​យើង បណ្តោយ​ឲ្យ​ពួកគេ​លេង​ដោយ​ស្រួល​។ តង់​ទី​២ យើង​ព្យាយាម​ហើយ​ដូចជា​ការប្រកួត ផ្សេងទៀត​ដែរ យើង​មានឱកាស​ច្រើន​នៅ​តង់​ទី​២”​។​
​ ​
​លូក ស បន្តថា “​យើង​គួរ​កៀបសង្កត់​ពួកគេ​ខ្លាំង​ជាង​នេះ និង​បង្ហាញ​ភាព​គឃ្លើន​ខ្លាំង​ជាង​នេះ ហើយ​ការខកខាន​ធ្វើបែបនេះ​បានធ្វើ​ឲ្យ​យើង​របូត​គ្រាប់​បាល់​”​។​
​ ​
​ក្រុម Valencia បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម យ៉ុង ប៊​យ​(Young Boys) ក្នុង​ពូ​ល​តែមួយ​ដែល បាន​ជួយ​សម្រាល​សម្ពាធ​មកលើ​ក្រុម United ដែល​បន្ត​ឈរ​នៅ​លេខ​រៀង​ទី​២​ក្នុង​ពូ​ល H ។​
​ ​
United មាន​២​ពិន្ទុ​នៅលើ​ក្រុម Valencia ប៉ុន្តែ​មិនអាច​ពឹង​ផ្អែកលើ​ពិន្ទុ​នេះ​បានទេ ខណៈ​ពួកគេ​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម Juventus ម្តងទៀត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ លូក ស (Luke Shaw) និង​មិត្ត​រួម​ក្រុម Manchester United