លូក ស សារភាពថា កីឡាករ​យូ​ណាយ​ធី​ត​ក្បត់​គ្រូបង្វឹក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ នៅ​រដូវ​កាល​នេះ

160
ចែករម្លែក

​កីឡាករ លូក ស (Luke Shaw) បាន​សារភាពថា កីឡាករ​របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​( Manchester United )​បាន​ក្បត់​គ្រូបង្វឹក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) និង​អ្នកគាំទ្រ​នៅ​រដូវ​កាល​នេះ​។​
​ ​
ខ្សែការពារ​វ័យ​២៤​ឆ្នាំ​រូបនេះ​អះអាងថា ពួកគេ​មិនអាច​បណ្តោយ​ឲ្យ​គ្រូបង្វឹក​សញ្ជាតិ​ន័​រ​វ៉េ​ស រូបនេះ​បាក់មុខ​តទៅទៀត​ទេ ខណៈពេល​លោក​ប្រឹងប្រែង​សង្គ្រោះ​អនាគត​របស់ លោក នៅ​ពហុ​កីឡដ្ឋាន Old Trafford ស្របពេល​គ្រូបង្វឹក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) លោក ម៉ាកស៍ អាល​ឡេ​ហ្គ្រី (Max Allegri) អតីត​គ្រូបង្វឹក​ក្លិប និង​លោក ថូ​ម៉ាស ទូ​ចេ​ល (Thomas Tuchel) គ្រូបង្វឹក​ក្លិប PSG ស្ថិតក្នុង​ការឃ្លាំ មើលរ​បស់​ក្លឹប​យូ​ណាយ​ធី​ត​។​
​ ​
យូ​ណាយ​ធី​ត​នឹងធ្វើ​ដំណើរ​ទៅ​ទឹកដី​របស់ ឆេ​ល​ស៊ី នៅ​ថ្ងៃស្អែកស្របពេល លូក ស ទទួលស្គាល់​ថា ខ្លួន​និង​សមាជិក​ផ្សេងទៀត​ធ្វើ​ឲ្យ​លោក សូល​ស្យែ​រ បាក់មុខ ដោយ សារតែ​លទ្ធផល មិនល្អ ហើយ​ក្រុម​យូ​ណាយ​ធី​ត​ធ្លាក់​មក​ពាក់កណ្តាល​តារា​ង​។​
​ ​
លូក ស បាន​និយាយថា “​យើងទាំងអស់គ្នា​ដឹង​ច្បាស់​ថា តើ​អ្នកចាត់ការ​ព្យាយាម​ទទួលយក រាល់​ការរិះគន់​ដាក់​លើ​ខ្លួន​លោក​នៅ​រដូវ​កាល​នេះ​។ យើង​សរសើរ​គាត់ ប៉ុន្តែ​មានពេលខ្លះ យើង​ត្រូវ​មើល​ខ្លួនឯង និង​គិតថា យើង​ក៏មាន​ចំណែក​ទទួលខុសត្រូវ​ផងដែរ​។ អ្នកចាត់ការ មិនអាច​បន្ត​ការពារ​និង​ទទួលយក​ការរិះគន់​គ្រប់ពេល​ទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ លូក ស (Luke Shaw) និង​គ្រូបង្វឹក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer)