លូ​កាស ត័​រ៉េ​រ៉ា ៖ អា​សេណ​ល គឺជា​ក្លឹប​ធំ​បំផុត​មួយ​ក្នុងចំណោម​ក្លឹប​ធំ​បំផុត​ក្នុង​ពិភពលោក​

787
ចែករម្លែក

​កីឡាករ លូ​កាស ត័​រ៉េ​រ៉ា (Lucas Torreira) ជា​គោលដៅ​របស់​ក្លឹប អា​សេណ​ល បានបង្ហាញ​ពី ភាពជឿជាក់​អំពី​ការមកដល់​ពហុកីឡាដ្ឋាន Emirates ដោយ​អះអាងថា ក្លឹប​កាំភ្លើង​ធំ​នេះ គឺជា​ក្លឹប​មួយ​ក្នុងចំណោម​ក្លឹប​ធំ​បំផុត​ក្នុង​ពិភពលោក​”​។​
​ ​
​ខ្សែបម្រើ​វ័យ​២២​ឆ្នាំ​របស់​ក្លឹប​Sampdoria រូបនេះ​ជិត​នឹងត្រូវ​បានប្រកាស​ជា​កីឡា​ករទី​៣ ដែល​លោក Unai Emery ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​លោក​ចូលកាន់ តំណែង​បន្ត​ពី​គ្រូបង្វឹក​សញ្ជាតិ​បារាំង អា​សេន វែង​ហ្គើ (Arsene Wenger) ។​
​ ​
​ត័​រ៉េ​រ៉ា បាន​ចូល​លេង​ក្នុងឋានៈ​ជា​កីឡាករ​បម្រុង​នៅ​តង់​ទី​២​ជួយ​ឲ្យ​ក្រុម​អ៊ុយ​រូ​ហ្គា​យ​កក់​កៅអី នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​វើ​ល​ខាប់​ក្នុងប្រទេស​រុស្ស៊ី​ដោយ​យកឈ្នះ​ក្រុម​អា​រ៉ា​ប៊ី សា​អូឌីត ១-០ ។​
​ ​
​កីឡាករ​រូបនេះ​មិន​បដិសេធ​ឱកាស​ផ្ទេរ​ទៅលេង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ទេ ដោយ អា​សេណ​ល កំពុង​តាមមើល​ស្ថានភាព​របស់​កីឡាករ​រូបនេះ​។​
​ ​
​ថ្លែង​បន្ទាប់ពី​យកឈ្នះ​ក្រុម​អា​រ៉ា​ប៊ី សា​អូឌីត ត័​រ៉េ​រ៉ា បាន​និយាយថា “​ទេ​ខ្ញុំ​មិនដឹង​អ្វី​កើតឡើង​ទេ ពីព្រោះ​កិច្ចការ​សំខាន់បំផុត​នៅពេលនេះ​គឺ​ក្រុម​ជម្រើសជាតិ និង​ការបោះ​ជំហាន​របស់​យើង នៅ​ព្រឹត្តិការណ៍​វើ​ល​ខាប់​”​។​
​ ​
​កីឡាករ​រូបនេះ​បន្តថា “​ខ្ញុំ​ដឹងថា អា​សេណ​ល គឺជា​ក្រុម​ល្អ​។ ជា​ក្រុម​ល្អ​មួយ​ក្នុង​ចំ ណោម​ក្រុម​ល្អ​បំផុត​ក្នុង​ពិភពលោក ប៉ុន្តែ​នៅពេលនេះ ខ្ញុំ​ពាក់អាវ​តំណាង​ប្រទេស​របស់ខ្ញុំ ហើយ​ខ្ញុំ​ផ្តោត​ការយកចិត្តទុកដាក់​លើ​ក្រុម​ជម្រើសជាតិ​។
​ ​
​ខ្សែបម្រើ​ការពារ​រូបនេះ​ទទួលបាន​កេរ្តិ៍ឈ្មោះ​ខ្លាំង​ជាមួយ​ក្លឹប Sampdoria ចាប់តាំងពី​ផ្ទេរ​មក កាន់​ក្របខណ្ឌ Serie A កាលពី​ឆ្នាំ​២០១៥៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ លូ​កាស ត័​រ៉េ​រ៉ា (Lucas Torreira)