លូ​កា ម៉ូ​ឌ្រី​ក ចង់​ចូល​និវត្ត​ជាមួយ​ក្លិប រៀល ម៉ា​ឌ្រី​ត​

307

​លូ​កា ម៉ូ​ឌ្រី​ក (Luka Modric) គ្មាន​បំណង​ចាក​ចេញពី​ក្លិប រៀល ម៉ា​ឌ្រី​ត​(Real Madrid) ទេ ខណៈពេល​កីឡាករ​រូបនេះ​បង្ហើប​ប្រាប់​ក្រោយ​លើក​ពាន​បាល់​មាស Ballon dÒr ថា ខ្លួន​ចង់​បញ្ចប់​អាជីព​បាល់ទាត់​នៅ​រដ្ឋធានី​អេ​ស្ប៉ា​ញ​។

​ម៉ូ​ឌ្រី​ក វ័យ​៣៣​ឆ្នាំ​បាន​បង្ហាញមុខ​នៅ​ពហុ​កីឡដ្ឋាន Bernabeu ចាប់តាំងពី​ចាកចេញ​ពី​ក្លិប ថូ​តិ​ន​ហេម​(Tottenham )​កាលពី​ឆ្នាំ​២០១២ ដោយ​លើក​ពាន​ជាច្រើន​រួមទាំង​ពាន​នៅ ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ផងដែរ​។

​នៅពេលនេះ ម៉ូ​ឌ្រី​ក បាន​លើក​ពាន​កិ​ត្ត​យស​មួយទៀត បន្ទាប់​ពីលើ​កពាន​សំខាន់​របស់ ហ្វី​ហ្វា​(FIFA) កាលពី​ខែកញ្ញា​។
​កីឡាករ​រូបនេះ​ធ្វើបាន​ល្អ​ដោយ​ជួយ​ក្រុម​ក្រូ​អាស៊ី​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​វើ​ល​ខាប់ ទី​ដែល​ពួកគេ​ចាញ់​ក្រុម​បារាំង​។

​ក្រុម អ៊ី​ន​ធ័​រ មី​លេន​(Inter Milan) អន្ទះសា​ចង់​ផ្ទេរ ម៉ូ​ឌ្រី​ក មកកាន់​ក្របខណ្ឌ Serie A ប៉ុន្តែ ម៉ូ​ឌ្រី​ក បាន​និយាយថា “​ខ្ញុំ​នៅសល់​ពេល​ពីរ​ឆ្នាំ​ទៀត ហើយ​សង្ឃឹមថា នឹង​លើក​ពាន មួយទៀត​។ ក្លិប Real Madrid ធ្វើ​ឲ្យ​ខ្ញុំ​ពេញចិត្ត​ខ្លាំងណាស់ ហើយ​ខ្ញុំ​ចង់​ចូល​និវត្ត នៅ​ក្លឹប​នេះ​។ ក្រុមគ្រួសារ​របស់ខ្ញុំ​ពេញចិត្ត ហើយ​ខ្ញុំ​ចង់​នៅ​ជាមួយ​ក្លឹប​ដ៏​ធំ​នេះ​។

​ម៉ូ​ឌ្រី​ក បាន​យកឈ្នះ​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ដែល​ឈរ​នៅ លេខ​រៀង​ទី​២ កីឡាករ​បារាំង អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann) ឈរ​នៅ​លេខ រៀង​ទី​៣ ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe) ឈរ​នៅ​លេ​ខៀ​រ​អ​តី​៤ ហើយ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) ឈរ​នៅ​លេខ​រៀង​ទី​៥​។ នេះ​គឺជា​ឆ្នាំ​ដំបូង​ហើយ​ដែល​កីឡាករ ម៉េ​ស​ស៊ី ឬ រ៉ូ​ណា​ល់​ដូ មិនបាន​លើក​ពាន​នេះ ចាប់តាំងពី​ឆ្នាំ​២០០៧ ជា​ពេលដែល​កីឡាករ កា​កា (Kaka) ឈ្នះ​ពាន​នេះ​។

​ម៉ូ​ឌ្រី​ក បាន​និយាយថា “​វា​ពិបាក​នឹង​ស្វែង​ពាក្យ​មក​ថ្លែង​ពី​អារម្មណ៍​ពិត​។ ខ្ញុំ​រីករាយ និង​ដឹងគុណ​មែន​ចំពោះ​គ្រប់គ្នា​ដែល​ទទួលស្គាល់​ការប្រឹងប្រែង​របស់ខ្ញុំ​។​ខ្ញុំ​ខំ​ទប់ទឹក​ភ្នែក​។ វា​គឺជា​រាត្រី​ដ៏​អស្ចារ្យ​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ក្រុម​កីឡាករ​ដែល​លើក​ពាន​នេះ​”​។

​ម៉ូ​ឌ្រី​ក បាន​ជួយ​ក្រុម​ក្រូ​អាស៊ី​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​វើ​ល​ខាប់​នៅ​ប្រទេស​រុស្ស៊ី បន្ទាប់ពី​ជួយ​ក្រុម Real Madrid លើក​ពាន​ឆេ​ម​ពាន​លី​ក​បី​លើក​ជាប់​គ្នា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ