លូ​កា ម៉ូ​ឌ្រី​ក ព្រមាន អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា និង ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស

920
ចែករម្លែក

​ខ្សែបម្រើ លូ​កា ម៉ូ​ឌ្រី​ក (Luka Modric) បាន​ព្រមាន​មិត្ត​រួម​ក្រុម អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) និង ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស (James Rodriguez) ថា វា​អាច​នឹង​ធ្លាក់ចុះ ប្រសិនបើ​ពួកគេ​សម្រេចចិត្ត ចាក​ចេញពី​ក្លិប​រៀល ម៉ា​ឌី​ត​( Real Madrid )​ទៅ​ចូលរួម​ជាមួយ​ក្លិប​ដូចជា​ឆេ​ល​ស៊ី​ឬ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​
​ ​
​គេ​រំពឹងថា កីឡាករ​ទាំងពីរ​នឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ចេញពី​ពហុ​កីឡដ្ឋាន Bernabeu នៅ​រដូវក្តៅ​នេះ​។ យូ​ណាយ​ធី​ត ឆេ​ល​ស៊ី​និង​ក្លឹប Paris Saint Germain កំពុង​ប្រជែង​គ្នា ដើម្បី​ផ្ទេរ​ខ្សែប្រយុទ្ធ រ៉ូ​ឌ្រី​ហ្គេ​ស ក្នុងតម្លៃ​៦២​លាន​ផោន ចំណែក​ក្រុម​របស់លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ក៏​គ្រោង​ដាក់​សំ ណើ​ផ្ទេរ​តម្លៃ​៧០​លាន​ផោន​សម្រាប់​កីឡាករ ម៉ូ​រ៉ា​តា បន្ទាប់ពី​ខកខាន​មិនបាន​ផ្ទេរ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) ។​
​ ​
​កីឡាករ​ទាំងពីរ​កំពុង​រក​ច្រកចេញ បន្ទាប់ពី​មានការ​លំបាក​ក្នុងការ​ស្វែងរក​កៅអី​ក្នុង​ក្រុម​ជម្រើស​ទី​១ នៅ​ពហុកីឡាដ្ឋាន Bernabeu ក្រោម​ការដឹកនាំ​របស់​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidance) ។ ប៉ុន្តែ ម៉ូ​ឌ្រី​ក បាន​ប្រាប់​ពួកគេ​ថា ពួកគេ​នឹងមិន​អាច​ស្វែងរក​ក្លឹប​ណា​ល្អ​បាន​ដូចជា​ក្លឹប Real Madrid ។​
​ ​
​ម៉ូ​ឌ្រី​ក បាន​និយាយថា “​ប្រាកដ​ណាស់ វា​មិនមែនជា​ការសម្រេច​ដ៏​ងាយស្រួល​ក្នុងការ​ចាក​ចេញពី​ក្លឹប Real Madrid “​។​
​ ​
​ម៉ូ​ឌ្រី​ក បាន​និយាយថា “​នៅពេល​អ្នក​ចាក​ចេញពី​ទីនេះ​។ វា​ពិបាក​នឹង​រក បាន​ក្លឹប​ដូចនេះ​ណាស់​។ នៅពេលនេះ អ្នក​នៅ​ជាមួយ​ក្លឹប​ល្អ​បំផុត​ក្នុង​ពិភព លោក ប្រាកដ​ណាស់​អ្នក​អាច​នឹង​ឈាន​ថយ​ក្រោម មួយ​ជំហាន​”​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ការតាមប្រមាញ់ យក​ខ្សែប្រយុទ្ធ Kylian Mbappe របស់​ក្លឹប Monaco មានន័យថា ពួកគេ​មានបំណង​ឲ្យ Morata ចាកចេញ បើទោះបីជា​ពួកគេ​ដាក់​តម្លៃ​សម្រាប់​កីឡាករ​អន្តរជាតិ អេ​ស្ប៉ា​ញ​រូបនេះ ៨០​លាន​ផោន ក៏ដោយ​៕ ​ប្រែ​សម្រួល :​ពិសិដ្ឋ​

ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) និង ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស (James Rodriguez)