លូ​កា ម៉ូ​ឌ្រី​ក សន្យាថា នឹង​ប្រែក្លាយ​ជោគជ័យ​នៅ Real Madrid ទៅជា​ជោគជ័យ​សម្រាប់​ក្រុម ក្រូ​អាស៊ី​នៅ​វើ​ល​ខាប់​

653
ចែករម្លែក

​លូ​កា ម៉ូ​ឌ្រី​ក (Luka Modric) ខ្សែបម្រើ​របស់​ក្លឹប Real Madrid បាន​សារភាពថា ខ្លួន​នឹង​ប្រែក្លាយ ភាពជោគជ័យ​ជាមួយ​ក្រុម Real Madrid ឲ្យ​ទៅជា​ភាគ​ជោគជ័យ​នៅ​ព្រឹត្តិការណ៍​វើ​ល​ខាប់ សម្រាប់​ក្រុម​ក្រូ​អាស៊ី​នៅ​រដូវក្តៅ​នេះ​។​
​ ​
​កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ​លើក​ពាន​១៤​លើក​ចាប់តាំងពី​ចូលរួម​ជាមួយ​ក្រុម Real Madrid កាលពី​ឆ្នាំ​២០១២ ហើយ​ថ្មី​បំផុត​នេះ ម៉ូ​ឌ្រី​ក បាន​លើក​ពាន​ជើងឯក​ឆេ​ម​ពាន​លី​ក​ជា​លើក​ទី​៣​ជាប់​គ្នា បន្ទាប់ពី​យកឈ្នះ​ក្រុម Liverpool នៅ​ទីក្រុង​កៀវ​។​

​ទោះបីជា​យ៉ាងណា ក្រុម​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​ធ្វើ​មិនបាន​ល្អ​ទេ​នៅក្នុង​លី​ក​និង​ពាន Spanish Cup ប៉ុន្តែ ម៉ូ​ឌ្រី​ក នៅតែ​ចាត់ទុកថា វា​គឺជា​រដូវ​កាល​ដ៏​ជោគជ័យ​។​
​ ​
​ម៉ូ​ឌ្រី​ក បាន​និយាយថា “​វា​ពិតជា​រដូវ​កាល​ដ៏​លំបាក​ណាស់​និង​យូរអង្វែង​។ នៅក្នុង​លី​ក​និង Copa del Rey យើង​ធ្វើ​មិនសូវ​បានល្អ​ដូច​ការរំពឹងទុក​ទេ​។ ប៉ុន្តែ​ចុងក្រោយ យើង​លើក​ពាន​សំខាន់​មួយ​។ ខ្ញុំ​សប្បាយចិត្ត​ដែល​ក្លាយជា​ផ្នែក​នៃ​ក្លឹប​នេះ​និង​ជោគជ័យ​ដែល​យើង​ចងចាំ​ក្នុង​ប្រវត្តិសាស្ត្រ​”​។​
​ម៉ូ​ឌ្រី​ក បន្តថា “​ខ្ញុំ​នឹង​ប្រែក្លាយ​មួយផ្នែក​នៃ​ជោគជ័យ​ដែល​ខ្ញុំ​ទទួលបាន​ជាមួយ​ក្រុម Real Madrid ទៅជា​ជោគជ័យ​សម្រាប់​ក្រុម​ក្រូ​អាស៊ី​”​។​
​ ​
​ម៉ូ​ឌ្រី​ក ដែល​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​លើក​ទី​៦​ជាប់ៗ​គ្នា​កាលពី​ខែមករា​បានធ្វើ​ដំណើរ​ទៅ​ចូលរួម ព្រឹត្តិការណ៍​វើ​ល​ខាប់​រដូវក្តៅ​នេះ ហើយ​នៅតែ​ជា​ផ្នែក​សំខាន់​នៃ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី​ដដែល​។​

​ជាថ្មី​ម្តងទៀត ក្រុម​ក្រូ​អាស៊ី​នឹង​ពឹង​ផ្អែកលើ​ខ្សែបម្រើ​រូបនេះ ដើម្បី​បង្កើត​ឱកាស​សម្រាប់​ក្រុម របស់ខ្លួន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លូ​កា ម៉ូ​ឌ្រី​ក (Luka Modric)