លួចចរាចរណ៍ថ្នាំញៀនក្នុងកាសុីណូ​​ប៉ារ៉ាមែក(Paramax Casino )ត្រូវ​កំលាំងអាវុធហត្ថឃាត់ខ្លួននិងដក​​ហូតថ្នាំញៀន១១៥គ្រាប់

283
ចែករម្លែក

ដោយ៖ប.ជ័យ/បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់លួចចរាចរណ៍ថ្នាំញៀនត្រូវកំលាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់១ក្រុម បានចុះបង្ក្រាបបាននៅល្ងាច ថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ២០១៩នៅចំណុចកាស៊ីណូផារ៉ាមិច((PARAMAX Casino) ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

កម្លាំងអាវុធដកហូតវត្ថុតាងរួមមានថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន ១១៥គ្រាប់ថ្នាំគ្រាប់ពណ៌បៃតង ចំនួន ២គ្រាប់ទូរស័ព្ទដៃ១គ្រឿង ដែកកេះ ចំនួន ៣សម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួលការងារបទល្មើសគ្រឿងញៀនបានឲ្យដឹងថាដោយបានការអនុញ្ញាតិពីលោកឧត្តមសនីយ៍ត្រីបោនប៊ិនមេបញ្ជាការកងរាជអាវុធខេត្តលោកបានចាត់ឲ្យកម្លាំងជំនាញសាកសួរចម្លើយលើជនសង្ស័យ។

ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនមាន ឈ្មោះ អាយ ចិត្ត្រា ប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែតកន្លងមកខ្លួនតែងតែប្រើប្រាស់គ្រឿងញៀននិងលក់គ្រឿងញៀននេះបន្ត។

ក្រោយពីបញ្ចប់ការស៊ើបអង្កេតនិងការធ្វើតេស្តរកសារធាតុញៀនរួចមកជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ ចរាចរណ៍សារធាតុញៀនដោយខុសច្បាប់៕B/