លួច​កង់​បានសម្រេច​រត់​រួច​ម្នាក់​ចាប់បាន​ម្នាក់​

796
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ​២​នាក់​បានធ្វើ​សកម្ម​លួច​កង់​ប្រជាពលរដ្ឋ ចាប់បាន​ម្នាក់​និង​រត់​រួច​ម្នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅវេលា​ម៉ោង​២៣​និង​៣០​នាទី​យប់ ថ្ងៃ​សៅរ៍ ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ត្រង់ចំណុច​ខាងក្រោយ​វត្ត​ទួល​សង្កែ​នៅផ្ទះ NORTX Cafe ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ដែល​ចាប់បាន​មានឈ្មោះ សុខ វិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ និង​ស្នាក់នៅ​មិន​ពិតប្រាកដ និង​ម្នាក់ទៀត​ដែល​រត់​រួច​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច ក៏​ចាប់​ជនសង្ស័យ​ក​ទៅ​ប៉ុស្តិ៍ និង​ឲ្យ​ម្ចាស់​ទៅ​ដាក់ពាក្យ​បណ្ដឹង ដើម្បី​ដាក់ទោស​ទណ្ឌ​ទៅលើ​ជនសង្ស័យ ទៅតាម​នីតិវិធី​នៃ​ច្បាប់​៕ ល​