លួច​កាច់​សោក​ម៉ូតូ​មិនទាន់បាន​ជិះ​ចេញ​ផង ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្របួច​ជាប់​

752
ចែករម្លែក

ភ្នំពេញ៖ នៅវេលា​ម៉ោង​១០​និង​២២​នាទី ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧ កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ បាន​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ដែលជា ចោរលួច​កាច់​សោក​ម៉ូតូ​។

​ជនសង្ស័យ ឈ្មោះ ធុល មករា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ស្រុកកំណើត​នៅ​ខេត្តតាកែវ បច្ចុប្បន្ន ស្នាក់នៅ​ផ្ទះជួល ភូមិ​ក្វា​កើត សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បានធ្វើ​សកម្មភាព លួច​កាច់ ក ម៉ូតូ ម៉ាក SUZUKI Nex ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ​1GA-9921​។ ក្រោយពេល​ឃាត់ខ្លួន​បាន ជនសង្ស័យ​ខាងលើ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​អាវុធហត្ថ​ឲ្យ​ដឹងថា រូបគេ​ធ្លាប់ធ្វើ​សកម្មភាព លួច​កាច់ក​ម៉ូតូ ម៉ាក​NEX ពណ៌​ស មិន​ចាំ​ស្លាក​លេខ ០១​គ្រឿង បានសម្រេច​ម្តង​រួចមកហើយ នៅ​ចំណុច​នឹង​ទីតាំង​កើតហេតុ​ខាងលើ​ដដែល​។​

​បច្ចុប្បន្ន ជនសង្ស័យ ខាងលើ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕ ដោយ​៖ ចាន់តូ​