លួច​គាស់​ផ្ទះ​អ្នកគ្រូ​បង្រៀន​ទាំង​ថ្ងៃ​បានសំរេច​ដើរចេញ​មកវិញ​ម្ចាស់ផ្ទះ​ទាន់​ស្រែក​ចោរព័ទ្ធចាប់​ជាប់​

793
ចែករម្លែក

(​ភ្នំពេញ​)៖ បុរស​ជនសង្ស័យ​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ដេញចាប់​ពេញ​ភូមិ​ពេលធ្វើ​សកម្មភាព​គាស់ ផ្ទះ​ទាំង​ថ្ងៃ​លួច​យក​ទ្រព្យសម្បត្តិ​បានសំរេច​រួច​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ឃើញ​ទាន់​ស្រែក​ជួយ​ចាប់ចោរៗ បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង​ក៏​ជួយ​ចេញ​អន្តរាគមន៍​ដេញចាប់​ក្របួច​បាន​ពេល​រត់​បាន​ជិត​៥០០​ម៉ែត្រ​ប្រគល់អោយ​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​២៨ ខែ មីនា ឆ្នាំ ២០១៨​នៅ​ចំណុច​ផ្ទះ​លេខ​៤៥៣ តាមផ្លូវ​៥៥​បេ​តេ ស្ថិតនៅ​ភូមិ​ត្នោតជ្រំ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​តាម​ការសារភាព​រប​ស់ជន​សង្ស័យ​បាន​ឲ្យ​ដឹងថា ខ្លួន​នឹង​បក្ខពួក​ម្នាក់ទៀត​ដែល​រត់គេចខ្លួន ពិតជា​បានធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ជនរងគ្រោះ​លួច​យ​កលែប​ថប​ពិត​ប្រា​ដក​មែន ។​

​ក្រោយ​កើតហេតុ ដោយសារតែ​ជនរងគ្រោះ​មាន​ព្រហ្ម​វិហារធម៌ មិនបាន​ដាក់ពាក្យ​បណ្តឹង​នោះទេ សុំ​ត្រឹម​ឲ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​រូបនេះ​ទៅកាន់​សង្គមកិច្ច​ដើម្បី​អប់រំ​ខ្លួន​ឲ្យ​ក្លាយខ្លួនជា​មនុស្ស​ល្អ​តែប៉ុណ្ណោះ​៕ ដោយ​: ចាន់តូ​

លួចគាស់ផ្ទះអ្នកគ្រូបង្រៀនទាំងថ្ងៃបានសំរេចដេីរចេញមកវិញម្ចាស់ផ្ទះទាន់ស្រែកចោរ ព័ទ្ធចាប់ជាប់ដោយៈចាន់តូភ្នំពេញ: បុរសជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋដេញចាប់ពេញភូមិពេលធ្វេីសកម្មភាពគាស់ផ្ទះទាំងថ្ងៃលួចយកទ្រព្យសម្បត្តិបានសំរេចរួចស្រ្តីជាម្ចាស់ផ្ទះឃេីញទាន់ស្រែកជួយចាប់ចោរៗ បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងក៏ជួយចេញអន្តរាគមន៍ដេញចាប់ក្របួចបានពេលរត់បានជិត៥០០ម៉ែត្រប្រគល់អោយសមត្ថកិច្ច កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី២៨ ខែ មីនា ឆ្នាំ ២០១៨នៅចំណុចផ្ទះលេខ៤៥៣ តាមផ្លូវ៥៥បេតេ ស្ថិតនៅភូមិត្នោតជ្រំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។តាមការសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ខ្លួននឹងបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួន ពិតជាបានធ្វើ​សកម្មភាព​​លួចគាស់ផ្ទះជនរងគ្រោះលួចយកលែបថបពិតប្រាដកមែន ។ក្រោយកើតហេតុ ដោយសារតែជនរងគ្រោះមានព្រហ្មវិហារធម៌ មិនបានដាក់ពាក្យបណ្តឹងនោះទេ សុំត្រឹមឲ្យសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យរូបនេះទៅកាន់សង្គមកិច្ចដើម្បីអប់រំខ្លួនឲ្យក្លាយខ្លួនជា​មនុស្សល្អតែប៉ុណ្ណោះ៕

Posted by Rasmei Kampuchea Daily on Wednesday, March 28, 2018