លួច​គេ​បាន​វា​គ្រាន់តែ​ម្ចាស់​ទាន់​ជាប់​ខ្នោះ​បីនាក់​ដោយសារ​គាស់​ផ្ទះ​គេ​

770
ចែករម្លែក

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ បង្ក្រាប​ជាក់ស្តែង​ករណី​លួច​មាន​សា្ថ​ន​ទំងន់ទោស (​គាស់​សោ​ផ្ទះ​លួច​ទ្រព្យសម្បតិ្ត​) ឃាត់​បាន​ជនសង្ស័យ​បីនាក់ កាលពី​វេលា​ម៉ោង ១​រំលង​អ​ធ្រា​ត​ថៃ្ង​ទី​៤ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ​៤៧៩F ផ្លូវ​៩០៧ ក្រុមទី​៨ ភូមិ​ទួល​សងែ្ក សង្កាត់​ទួល​សងែ្ក​១ ខណ្ឌឫស្សីកែវ ។​

​លោក ទៀង ច័ន្ទ​សារ បាន​ឲ្យ​ដឹងថា កម្លាំង​យើង​ចុះ​ស្រាវជ្រាវ​ឈានទៅ​ឃាត់​ជនសង្ស័យ​៣​នាក់ ១.​ឈ្មោះ ឆែប រ៉ា​មី ភេទ​ប្រុស អាយុ​២៩ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​០៩៦ ផ្លូវ​បេតុង​ក្រុម​១៣ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សងែ្ក​១ មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)​មាន​សរ​ធាតុ​ញៀន​ក្នុង​ខ្លួន​។ ២.​ឈោះ្ម ម៉ែន ផា​រ៉ូ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​២៧៣ ផ្លូវលំ ក្រុម​១៤ ភូមិ​ចុង​ខ្សាច់ ស​ងា្ក​ត់​ទួល​សងែ្ក​១ មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​) មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។ ៣.​ឈោះ្ម តូច ច​ន្នី ភេទ​ស្រី អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​៣០៧ ផ្លូវ​រថ​ភើ្ល​ង ក្រុម​៨ ភូមិ​ចុង​ខ្សាច់ ស​ងា្ក​ត់​ទួល​សងែ្ក​១ មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)​។​

​លោក​បន្តថា ដើមហេតុ ជនរងគ្រោះ​បាន​ចាក់សោ​ផ្ទះ​ចោល ត្រូវ​ជនសង្ស័យ​ចំនួន​៣​នាក់​ធើ្វ​សកម្មភាព​គាស់​ផ្ទះ យកបាន​សំភារៈ​ខាងលើ បាន​ហើយក៏​ដើរ​កាន់​ចេញមកក្រៅ​ផ្ទះ​ត្រូវ កម្លាំង​ជំនាញ​ខណ្ឌ និង​ប៉ុស្តិ៍​ធើ្វ​ការបង្ក្រាប​ជាក់​សែ្ត​ង និង​ឃាត់​ជនសង្ស័យ​ចំនួន​៣​នាក់ រួមទាំង​វត្ថុតាង​មកកាន់​ប៉ុស្តិ៍​ទួល​សងែ្ក​១​។ សំភារៈ​ដកហូត​រួមមាន ក​ងា្ហ​១ ទូរទស្សន៍ ម៉ាក​សាំ​ស៊ុ​ង​(៣២​អ៊ីង​)១ ក្បាល​ឌី​វី​ឌី ម៉ាក​សាំ​ស៊ុ​ង​១ ដែក​លួច​កែ​ឆែ្ន​មួយ​កំណាត់​។

​ចំពោះមុខ​ផ្នែក​ជំនាញ​ខណ្ឌ​+ ប៉ុស្តិ៍ កំពុងធ្វើការ​សាកសួរ​រក​បក្ខពួក និង​រក​បទល្មើស​ពាក់ព័ន្ធ និង​កសាង​សំណុំរឿង​ម​ញ្ជូ​ន​តាម​នីតិវិធី​៕ ល​