លួច​ជក់​និង​លក់​គ្រឿងញៀន​ត្រូវ​កម្លាំង​​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​

199
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ជនសង្ស័យ​២​នាក់​លួច​ជក់​និង​លក់​គ្រឿងញៀន ត្រូវបាន​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចាប់ខ្លួន កាលពី​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ចុះ​ឃាត់ខ្លួន​បាន​នៅ​ចំណុច​កាស៊ីណូ​អ័​រ​គី​ដេ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ១-​ឈ្មោះ ឈុន ទ្រី ភេទ​ប្រុស ៤០​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​បណ្តោះអាសន្ន​ក្នុង​ផ្សារ​រ៉ុង​ក្លឿ ស្រុក​អារញ្ញ​ប្រាថេត​ប្រទេស​ថៃ​។ ២-​ឈ្មោះ ហៀ​ប វណ្ណ​បុត្រ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ រស់នៅ​មិន​ពិតប្រាកដ​ក្នុង​ក្រុង​ប៉ោយប៉ែត និង​ដកហូត​វត្ថុតាង​រួមមាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក ចំនួន​៤​កូន​ថង់​ស្មើ ២,០៨​ក្រាម គ្រឿងញៀន​មេ​តំ​ហ្វ​តា​មីន​គ្រាប់ ចំនួន​៤​កូន​ថង់​តូច​បួន​ក្រាប់​ស្មើនឹង ០,៦៥​ក្រាម ទូរស័ព្ទដៃ​ម៉ាក Nokia ពណ៌​ខ្មៅ ១​គ្រឿង​ខ្សែដៃ​លោហធាតុ​ពណ៌​លឿង​១​ខ្សែ ដុំ​សាក​ទូរស័ព្ទ​១​។ បន្ទាប់ពី​សាកសួរ​រួច បាន​បញ្ជូនមក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​។​

​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​បទល្មើស​គ្រឿងញៀន បាន​ប្រាប់ថា ក្រោយ​បញ្ចប់​ការស៊ើបអង្កេត ផ្អែកលើ​វត្ថុតាង និង​ការធ្វើ​តេស្ត​រក​សារធាតុ​ញៀន ជនសង្ស័យ​ខាងលើ​អាច​ត្រូវ​ចោទ​ពីបទ ចែកចាយ និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​។ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​៕ ល​