លួច​ដោះ​ស្លាក​លេខ​បោះចោល​ក្នុង​បំណង​យក​ម៉ូតូ​គេ​ទៅ​លក់​ទៅ​ចាក់​ភ្នាល់​បាល់​: សមត្ថកិច្ច​ឃាត់ខ្លួន​

476
ចែករម្លែក
  • 41
    Shares

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: យុវជន​ម្នាក់​ឃើញ​ម៉ូតូ​គេ​ទុកចោល​នៅ​ខាងក្រៅ​បន្ទប់ ស្រាប់តែ​ចូលទៅ​លួច​ជិះ​ចេញទៅ​កន្លែង​ស្ងាត់​ដោះ​ស្លាក​លេខ​បោះចោល ក្នុង​បំណង​យកទៅលក់​ទៅ​ចាក់​ភ្នាល់​បាល់​។​

​ក្រោយពី​ម្ចាស់​ម៉ូតូ​ឈ្មោះ ស៊ុន មាឌ ភេ ប្រុស អាយុ ៣៦​ឆ្នាំ រស់នៅ ភូមិ​គីឡូ​ត៍​ម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដាក់ពាក្យ​ប្តឹង​មក​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​បាន​នាំ​កម្លាំង​ចុះ​ស្រាវជ្រាវ ឈានដល់​ឃាត់ខ្លួន​បាន​១​នាក់​បាន​នៅវេលា​ម៉ោង ១២​ថ្ងៃត្រង់ ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ម្តុំ​ស្តង់​តា​ងួន ស្ថិតនៅ​ភូមិ​គី​ឡូត៍​ម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៩ ខ្លួន​បាន​ជិះ​ម៉ូតូឌុប​មក​ទៅលេង​ម្តុំ​ស្តង់​តា​ងួន ស្រាប់តែ​ឃើញ​ម៉ូតូ​១​គ្រឿង​ម៉ាក ZOOMER-X ពណ៌​សលាយ​ក្រហម ចំនួន​១​គ្រឿង កូនសោ​ម៉ូតូ​កូនសោ​ជាប់ និង​ចំនួន ២​គ្រាប់ ទុកចោល​នៅ​ខាងក្រៅ​បន្ទប់ ក៏​ចូលទៅ​លួច ហើយ​បាន​ជិះ​បន្តទៅ​កន្លែង​ស្ងាត់​ដោះ​ស្លាក​លេខ​ម៉ូតូ​បោះចោល ហើយ​បាន​ជិះ​យកទៅ​បញ្ចាំ​ដើម្បី​យកលុយ​ទៅ​ចាក់​ភ្នាល់​បាល់ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​៕ ល​

#