លួច​ទូរស័ព្ទ​គេ​ហើយ ហ៊ាន​ព្រី​ន​ផ្ញើ contact list ឱ្យ​ម្ចាស់​គេ​ទៀត​

1144
ចែករម្លែក

ចោរ ជនជាតិ ចិន ម្នាក់ បានធ្វើ រឿង ប្លែក នឹកស្មាន មិន ដល់ នោះ គឺ ការ ព្រី ន ផ្ញើ បញ្ជី លេខ ទូរស័ព្ទ ទំនាក់ទំនង (contact list) ពី ទូរស័ព្ទ ដែល លួចបាន ចូលទៅ ទូរស័ព្ទ របស់ ម្ចាស់ ។

កាសែត South China Morning Post បាន ចុះផ្សាយ ថា ស្ត្រីជន រងគ្រោះ ជនជាតិ ចិន ម្នាក់ ត្រូវ ចោរលួច ទូរស័ព្ទ កាលពីពេល ថ្មីៗ នេះ ខណៈ នាង កំពុង ដើរ តាមផ្លូវ ក្នុង ទីក្រុង តាន តុង (Dandong) ខេត្ត លាវ នី ង (Liaoning) ប្រទេស ចិន ។

ស្ត្រី រូបនោះ បាន ផ្ញើ សារ ទៅ ទូរស័ព្ទ របស់ នាង ដោយ សន្យា ផ្តល់ប្រាក់ សគុណ ប្រសិនបើ ប្រគល់ contact list ឱ្យ នាង វិញ ។ សារ នោះ រួមមាន ទាំង ព័ត៌មាន លម្អិត ស្តីពី លេខ ទំនាក់ទំនង ផ្ទាល់ខ្លួន របស់ នាង ផងដែរ ។

ពីរ ថ្ងៃ បន្ទាប់ពី សារ នោះ ត្រូវបាន ផ្ញើ ចេញ ចោរ ក៏បាន តប សារ មកវិញ រួមជាមួយ contact list ៦ ទំព័រ ក្នុង ទូរស័ព្ទ របស់ ស្ត្រី រូបនោះ ដែល គេ លួច យកទៅ ផងដែរ ។ បន្ទាប់មក ស្ត្រី រូបនោះ បាន ប្តឹងទៅ ប៉ូលិស អំពី ចោរកម្ម នេះ ហើយ ឈានទៅដល់ ការ ចាប់បាន រូបភាព ជនល្មើស ម្នាក់ នៅពេល ត្រួតពិនិត្យ កាមេរ៉ា សុវត្ថិភាព នៅ តំបន់ កើតហេតុ ។

ទោះជា យ៉ាងណា ករណីនេះ កំពុងស្ថិត ក្នុងដំណាក់កាល ស៊ើបអង្កេត និង តាម ស្វែងរក ជនល្មើស នៅឡើយ ៕ ដោយ : ខុម /SN