លួច​ទូរស័ព្ទ​ទៅ​លាក់ទុក​ក្នង​ព្រៃ តែ​ត្រូវ​ម្ចាស់​ចាប់​ប្រគល់អោយ​សមត្ថកិច្ច​

1021
ចែករម្លែក

ជនសង្ស័យ​២​នាក់​លួច​ទូរ​ស័​ព្ឌ​១៥​គ្រឿង​ពី​ក្នុង​ហាង​នៅ​ម្ដុំ​លូ​៥​កាលពី​យប់​ថ្ងៃទី​៧​ខែសីហា ហើយ​យកទៅ​លាក់​ទុ​ក្នុងព្រៃ​លុះ​រសៀល​ថ្ងៃ​ដដែល​​ម្ចាស់​ឃើញ​ស្គាល់មុខ​ចាប់​ឃាត់ខ្លួន​ប្រគល់អោយ​សមត្ថកិច្ច​។​

​សមត្ថកិច្ច​បាន​នាំខ្លួន​ទៅយក​ទូរ​ស័​ព្ឌ​ដែល​លាក់ទុក​ក្នុងព្រៃ​មកវិញ​បាន​៦​គ្រឿង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៧​ស្ថិតនៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខ​ណ្ខ​មានជ័យ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ វាំង ពូ​យ​អាយុ​២១​ឆ្នាំ​មុខរបរ​និង​ស្នាក់នៅ​មិន​ពិតប្រាកដ​។​ចំណែក​បក្សពួក​ម្នាក់ទៀត​ឈ្មោះ សា មី​ប៉ោង អាយុ​២៦​ឆ្នាំ​មុខរបរ​កម្មករសំណង់ ឃាត់ខ្លួន​បាន​នៅក្នុង​ផ្ទះសំណាក់ អប្សារា​មង្គល​២ ក្នុងភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ៕​ដោយ​៖​ចាន់តូ​/sn

#