លួច​ម៉ូតូ​គេ​ពី​ស្រុក​ប​វេ​ល​ជាប់អន្ទាក់​ប៉ូលីស​ស្រុក​ថ្មគោល​

571
ចែករម្លែក

​ដោយៈ​គ្រ​ញួ​ង​/​បាត់ដំបងៈ​ជនសង្ស័យ​ម្នាក់​បាន​លួច​ម៉ូតូ​របស់​ស្ត្រី​ម្នាក់​ពី​ស្រុក​ប​វេ​លហើយ​ជិះ​គេចខ្លួន​ត្រូវ​នគរបាល​ស្រុក​ថ្មគោល​សហការ​ជាមួយ​នគរបាល​ស្រុក​ប​វេ​ល​ស្រាវជ្រាវ​ចាប់បាន​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​ចំណុច​រង្វង់​មូល​ថ្មគោល​ស្ថិត​ក្និ​ង​ភូមិ​ថ្មគោល​ឃុំ​តាពូង​ស្រុក​ថ្មគោល​។​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​នៅ​ព្រឹក​ថ្ងៃទី​២​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​លោក​វរសេនីយ៍ឯក​ផង់ សុភាព​អធិការនគរបាល​ស្រុក​ថ្មគោល​បានឱ្យ​ថឹ​ង​ថា​ជនសង្ស័យ​មានឈ្មោះ ធី​.​ម៉ាប់​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​កោះ​រាម​ឃុំ​ខ្នាចរមាស​ស្រុក​ប​វេ​ល​។​ចំណែក​ជនរងគ្រោះ​ដែលជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ​ទិ​ត្យ​.​ស​ម្ភ​ស្ស​ភេទ​ស្រី​អាយុ​២៨​ឆ្នាំ​រស់នៅ​ភូមិ​កោះ​រាម​ឃុំ​ខ្នាចរមាស​ស្រុក​ប​វេ​ល​។​

លួច​ម៉ូតូ​គេ​ពី​ស្រុក​ប​វេ​ល​ជាប់អន្ទាក់​ប៉ូលីស​ស្រុក​ថ្មគោល​

​ម៉ូតូ​ដែល​បាត់បង់​ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ​ស៊េរី​២០១៧ ពាក់​ស្លាក​លេខ​បាត់ដំបង ១P.៧៤៨៧ ។
​ស្ត្រី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា​កាលពី​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០១៨​ម៉ោង​៨​យប់​ខ្លួន​​បាន​ទុក​ម៉ូតូ​នៅមុខ​ផ្ទះ​ហើយ​ដើរចូល​ក្នុង​ផ្ទះមួយ​ភ្លែត​ពេលចេញ​មកវិញ​ក៍​បាត់​ម៉ូតូ​ហើយ​ស្រែក​ឆោឡោឡើង​ឱ្យ​អ្នកជិតខាង​ជួយ​ដើររក​ទាំងយប់​តែ​រក​មិនឃើញ​ក៍មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​តែម្តង​៕S/

​ ​