លួច​ម៉ូតូ​បាន​ហើយ​តែ​រត់​មិន​រួច​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​

171
ចែករម្លែក

ដោយ:​គ្រញូង​/បាត់ដំបង ៖ ​ជនសង្ស័យម្នាក់​ធ្វើ​សកម្មភាព​កាច់​សោក​ យក​ម៉ូតូ​បាន​សម្រេច ​ប៉ុន្តែ​កន្លះ​ម៉ោង​ក្រោយ​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​។​ ហេតុការណ៍​នេះ​កើតឡើង​កាលពី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៤​ ខែសីហា​ ឆ្នាំ២០១៩ នៅចំណុចភូមិចុងសំ ណាយ ឃុំជ្រៃ ស្រុកមោង​ឬ​ស្សី ខេត្តបាត់ដំបង​។

លោក ស គឹម​ឡុង ​អធិការនគរបាល​ស្រុក​មោង​ឬ​ស្សី​បានឱ្យដឹងថា ​ក្រោយពេលកើត​
​ហេតុ លោក បាន ទទួល ពាក្យបណ្ដឹង តាមរយៈ ទូរស័ព្ទ ពី ឈ្មោះ សៀង ឃីម ភេទ ប្រុស អាយុ ១៧ ឆ្នាំ រស់នៅ ភូមិ រ៉ា ឃុំ មោង ស្រុក មោង​ឬ​ស្សី ដែល បាន អះអាង ថា មាន ជន មិន ស្គាល់មុខ បានធ្វើ សកម្មភាព លួច ម៉ូតូ របស់ខ្លួន ម៉ាក dream 125 ពណ៌ ខ្មៅ ស៊េរី ឆ្នាំ 2005 ពាក់ ស្លាក លេខ បាត់ដំបង 1f 1247 ខណៈពេលដែល ខ្លួន បាន ទុក នៅក្បែរ ចិញ្ចើមផ្លូវ ដោយ រវល់ ចុះ ក្នុង ស្ទឹង យក សណ្ដែកបណ្ដុះ ទៅ លាង ទឹក​។

ក្រោយពី ទទួល ព័ត៌មាន ភ្លាម លោក អធិការ បាន ចាត់ កម្លាំង នគរបាល ស្រុក សហការ ជាមួយ កម្លាំង ប៉ុស្តិ៍ រដ្ឋបាល ជ្រៃ ចេញ អន្តរាគមន៍ និង ឃាត់ខ្លួន ជនសង្ស័យ រួម និង ម៉ូតូ បាន នៅ ចំណុច បរិវេណ វត្ត ជ្រៃ ក្នុងភូមិ ជ្រៃ ជើង ឃុំ ជ្រៃ ដោយ ប្រើពេល មិនបាន កន្លះ ម៉ោង ផង​។​

លោក​អធិការ​ស្រុក​បានបញ្ជាក់​ក្រោយពេល​ជនសង្ស័យ​សារភាព​រួចមក​លោក​បាន​ឱ្យកម្លាំង​ជំនាញ​ កសាង​សំណុំ​បញ្ជូនទៅ​កា​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ដើម្បី​ចាត់​​ការបន្ត​ និង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕B/


#