លួច​ម៉ូតូ​ប៉ះចំ​មាន​ប្រព័ន្ធ​GPS​ម្ចាស់​តាម​ដឹង​ប្តឹង​ប៉ូលីស​សហការ​តាម​ចាប់បាន​មកវិញ​

678
ចែករម្លែក

ដោយៈ​ចាន់តូ​/ ​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ព្រូឡាន​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្នងការ​ខេត្តកំពង់ចាម តាម​ចាប់ខ្លួនបាន កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៨ នៅតាម​ផ្លូវជាតិ​លេខ​៧ មុខ​មណ្ឌល​សុខភាព​សំរោង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បន្ទាប់ពី​ជនសង្ស័យ​លួច​ម៉ូតូ​របស់​អ្នកបើកបរ​រថយន្ត ក្នុង​ក្រុមហ៊ុន​តេង ឡាយ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិិ៍សែន​ជ័យ កាលពី​វេលា​ម៉ោង​១​រសៀល​ម្សិលមិញ ហើយ​ត្រូវបាន​បញ្ជូន​ជនសង្ស័យ​វិលត្រឡប់​មកវិញ​នៅ​រសៀល​ថ្ងៃទី​០៥ ខែមេសា នេះ​នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនសង្ស័យ​ចាប់ខ្លួនបាន ឈ្មោះ មុត ឆេង​ប៉ាវ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​ព្រូ​រថយន្ត ក្រុមហ៊ុន​តេង​ឡាយ ស្នាក់នៅ ផ្ទះជួល ភូមិ​កំបូល សង្កាត់​កំបូល ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត​ភូមិ​ត្រពាំង​ធំ ឃុំ​ស្រ​ង៉ែ ស្រុក ព្រៃឈរ ខេត្តកំពង់ចាម ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ហំ ឆា​ន្នី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ បើកបរ​រថយន្ត ក្រុមហ៊ុន​តេង​ឡាយ ស្នាក់នៅ​ភូមិ​ជម្ពូ​វ័ន សង្កា​តើ​ចោមចៅ​៣ មាន​ស្រុកកំណើត​ភូមិ​អូរ​កណ្តាល ឃុំ​ទ​ទង់ ស្រុក​ដងទង់ ខេត្តកំពត ។ រីឯ​ម៉ូតូ​ដែល​ជនសង្ស័យ​លួច ម៉ាក ហុងដា សេ​១២៥ សេរី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CQ-6003 មានភ្ជាប់​ប្រព​ន​ព័ន្ធ​GPS ។​

​តាម​សម្តី​ម្ចាស់​ម៉ូ​តួ​បាន​ឲ្យ​ដឹងថា កាល​ព៏​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៨ ជនសង្ស័យ​ជា​ព្រូឡាន​របស់ខ្លួន​បាន​ខ្ចី​ម៉ូ​តួ​ជិះ​ម្តង​រួចមកហើយ វិល​វិញ​ជា​ធ្ម​តា គ្មាន​ចាប់អារម្មណ៍​រឿង​ចេតនា​ប៉ុនប៉ង​លួច​បែបនេះ លុះ​មកដល់​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​០៤ ខែមេសា ស្រាប់តែ​បាត់​ម៉ូតូ​របស់ខ្លួន ពី​ក្នុង​ក្រុមហ៊ុន​តេង​ឡាយ ហើយ​បាត់​ទាំង​ព្រូឡាន ពិនិត្យមើល​តាម​ប្រព័ន្ធ​GPS ម៉ូតូ​ត្រូវបាន​ជនសង្ស័យ​ជិះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ឆ្ពោះទៅ​កើត ទើប​ជនរងគ្រោះ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​៣ រួច​រាយការណ៍​បន្តទៅ​ផ្នែក​ជំនាញ សហ​ការណ៍​ជាមួយ​នគរបាល​ស្នងការ​ខេត្តកំពង់ចាម ទីបំផុត​ចាប់​ឃាត់​ម៉ូតូ​និង​ជនសង្ស័យ​បាន​នៅវេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ដដែល រហូតដល់​រសៀល​ថ្ងៃទី​០៥ ខែមេសា ទើប​បញ្ជូន​ជនសង្ស័យ​វិល​មក ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ​វិញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕​ B