លួច​ម៉ូតូ​មួយគ្រឿង​បានសម្រេច តែ​ម្ចាស់​គេ​ទាន់​រត់ចោល​ម៉ូតូ​មួយគ្រឿង​ថែមទៀត​

361
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង មក​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយគ្រឿង​របស់​ជន​រង​គ្រឿង​បានសម្រេច តែ​ត្រូវគេ​ឃើញ​ទាន់​ជិះ​ម៉ូតូ​ដេញតាម​ស្រែកថា ចោរៗ ជនសង្ស័យ​ភ័យ​ដួល​ម៉ូតូ​ទាំងពីរ​គ្រឿង រត់គេចខ្លួន​បាត់ស្រមោល​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្រុម​៨​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​។

​ម៉ូតូ​របស់​ជនរងគ្រោះ​ម៉ាក​ហុន​ដា​ឌ្រី​ម​ស​១២៥​ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ​លាយ​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1HJ 0205 ម្ចាស់​ឈ្មោះ មាស សំរិត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៥២​ផ្លូវ​៥៩៨​ភូមិ​ទ​នប់​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​។ ម៉ូតូ​ដែល​ជនសង្ស័យ​ទាំង​២​នាក់ ជិះ​ធ្វើ​សកម្មភាព​ម៉ាក​ហុន​ដា​ប៊ិច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CL 6386​។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​យក​ម៉ូតូ​ជនសង្ស័យ​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍ រីឯ​ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ជូន​វិញ​៕