លួច​ម៉ូតូ​រ៉ឺម៉ក​បាន​ហើយ ត្រូវបាន​ម្ចាស់​រកឃើញ​តាម​ចាប់ខ្លួន​ប្រគល់អោយ​សមត្ថកិច្ច​

391
ចែករម្លែក
  • 37
    Shares

ដោយ​: បាយ័ន / សៀមរាប​: ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​រ៉ឺម៉ក​បានសម្រេច បន្ទាប់ពី​ម្ចាស់​ម៉ូតូ​រ៉ឺម៉ក​បាន​ដើរទៅ​ហៅភ្ញៀវ​ដែល​ចុះ​ពីលើ​ឡានក្រុង ដោយ​ពុំបាន​ដក​កូនសោរ​ចេញពី​ម៉ូតូ ប្រហែល​១០​នាទី​ក្រោយ​ក៏​ដើរ​ត្រឡប់មកវិញ​ស្រាប់តែ​បាត់​ម៉ូតូ​រ៉ឺម៉ក​តែម្តង​។​

​ករណី​លួច​ម៉ូតូ​រ៉ឺម៉ក​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨ ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅមុខ​បុរី​សៀង​ណាំ​កែង​ផ្លូវ​ចូល​វត្ត​ត្រាំ​នាគ ក្នុងភូមិ​ធ្លក​អណ្ដូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប បាន​និយាយថា នៅវេលា​ម៉ោង​ខាងលើ ខ​ណះ​ពេលដែល​ជនរងគ្រោះ​ឈ្មោះ ឡុង ទុក ភេទ​ប្រុស នៅ​រង់ចាំ​ដឹក​ភ្ញៀវ​នៅមុខ​បុរី​សៀង​ណាំ​កែង​ផ្លូវ​ចូល​វត្ត​ត្រាំ​នាគ ពេលនោះ​ឡានក្រុង​បានមក​ដល់​ហើយ​ឈប់​ខាងកើត​កន្លែង​ជនរងគ្រោះ​ចត​រ៉ឺម៉ក​ប្រហែល​២០​ម៉ែត្រ ។​បន្ទាប់មក​ជនរងគ្រោះ​ក៏បាន​ដើរទៅ​ហៅភ្ញៀវ​ដោយ​ពុំបាន​ដក​កូនសោ​ចេញពី​ម៉ូតូ​ទេ ប្រហែល​១០​នាទី​ក្រោយ​ក៏​ដើរ ត្រឡប់មកវិញ​ស្រាប់តែ​បាត់​ម៉ូតូ​រ៉ឺម៉ក ម៉ាកវ៉េវ​ពណ៌​ក្រហម​ស៊េរី ២០០១​លេខ​តួលេខ​ម៉ាស៊ីន ៨០ ១៩៣៥៧ ផ្លាកលេខ សៀមរាប ១H-៤៨០១​នឹង​រ៉ឺម៉ក​មួយគ្រឿង​ពណ៌​ស កាំ​បន្ទះ​ពណ៌​ក្រហម​លាយ​ពណ៌​ផ្កាឈូក ។​

​សមត្ថកិច្ច​បាន​បន្តថា លុះដល់​ថ្ងៃទី​១៥ ខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​១៣.០០ នាទី ជនរងគ្រោះ​បាន​ប្រទះ ឃើញ​ជន សង្ស័យ​កំពុង​ជិះ​ម៉ូតូ​រ៉ឺម៉ក​របស់ខ្លួន ស្ថិត នៅលើ​ផ្លូវ​គ្រួស ក្រហម​ស្ថិតនៅ​ភូមិ​ខ្នារ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ពេលនោះ​ជនរងគ្រោះ​បានធ្វើការ​ដេញតាម ជនសង្ស័យ​បាន​ឈប់​ម៉ូតូ​រ៉ឺម៉ក​ហើយ​រត់គេចខ្លួន​ចូល​ផ្ទះ​របស់​ប្រជាពលរដ្ឋ តែ​ត្រូវបាន​កម្លាំង​ប្រជា​ការពារ​និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ជ្រាវ​ចុះជួយ​អន្តរាគមន៍​ធ្វើការ​ឃាត់ ខ្លួន​បាន​ជាក់ស្តែង​តែម្តង ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​រ៉ឺម៉ក​របស់​ជនរងគ្រោះ ពិតប្រាកដ​មែន​។

​ប​ន្ចុ​ប្បន្ន​ជនសង្ស័យ ត្រូវបាន​តុលាការ​ឃុំខ្លួន​រួចហើយ​ចំនែក​ម៉ូតូ​ជា វត្ថុតាង​សម​ត្ត​កិច្ច​នគរបាល​ក្រុង​សៀមរាប​បានធ្វើ​ការប្រគល់​ជូន​ជនរងគ្រោះ​ប្រើប្រាស់​វិញ​ផងដែរ ៕ ល​