លួច​ម៉ូតូ​អ្នកលក់​គ្រឿងទេស ម្ចាស់​ចាប់បាន​វាយ​ទ្រោម​ខ្លួន​

232

(​ភ្នំពេញ​)៖ ប៉ូលិស​ខណ្ឌទួលគោក បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់ពី​លួច​ម៉ូតូ​ម៉ាក​ហុងដា​ស្គូ​ពី​ឆ្នាំ​២០១៤​មួយគ្រឿង​របស់​អ្នកលក់​គ្រឿងទេស​នៅ​ចំណុច​ផ្លូវ​លេខ​៣៣៦ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​មន្ត្រីប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​ជុំ សុភ​ក្ត្រា អាយុ​៣០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។​

​បុរស​ឈ្មោះ​ឡៃ ឡេង​គាង អាយុ​៤៧​ឆ្នាំ បាន​ទុក​ម៉ូតូ​នៅមុខ​ផ្ទះ​លក់​គ្រឿងទេស​របស់ខ្លួន​។ ខណៈ​កំពុង​ជាប់រវល់​លក់ ស្រាប់តែ​ជនសង្ស័យ​មក​លួច​ជិះ​ចេញ​ទៅបាន​ចម្ងាយជ​សង​៥០​ម៉ែត្រ ត្រូវ​ម្ចាស់ និង​សមត្ថកិច្ច​នៅ​ទីនោះ ចាប់​ឃាត់ខ្លួន​និង​ប្រដៅ​យ៉ាង​ចាស់ដៃ​ទៀតផង​៕L ដោយៈ កា​ម៉ាច​