លួច​រ៉ឺម៉ក​កង់​បី​បាន​ហើយ ​ជិះ​ដើររក​កន្លែង​លក់​ ម្ចាស់​តាម​ទាន់​ចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច​

278
ចែករម្លែក
  • 35
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​ក្រោយពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​កង់​បី​អ្នកភូមិ​បានសម្រេច​ហើយ បើក​ទៅរក​កន្លែង​លក់មិនទាន់បាន​ផង​ ម្ចាស់​តាម​ស្វែង​រកឃើញ ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច ។​ករណីនេះ​បានកើត​ឡើង​ស្ថិតនៅ ក្នុងភូមិ​សាមគ្គី​២ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ ។​

​ជនសង្ស័យ​ឈ្មោះ ធី តារា​វិ​ឌូ ហៅ អា​ត្រ​ង៉ោ​ល ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅភូមិ​សាមគ្គី​៣ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ។ ចំណែក​ជនរងគ្រោះ ឈ្មោះ ផេង ម៉េង​លី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ រត់​ម៉ូតូ​កង់​បី មាន​ទីលំនៅ​ផ្ទះ​លេខ​៤២ ផ្លូវ ១២១ ភូមិ​សាមគ្គី​២ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ។ រីឯ​ម៉ូតូ​កង់​បី ជនសង្ស័យ​លួច ម៉ាក ស៊ី​ធី​ផ្លើស ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1E-3378 ដកហូត​បានមក​វិញ ។​

​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​សាកសួរ​នៅ​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញអធិការដ្ឋាន​បន្ត​តាម​នីតិវិធី ៕S/​Ha