លើកដែក​ផ្សា​សំ​យ៉ាប​ប៉ះ​ខ្សែកាប​ភ្លើង​ឆក់​ធ្លាក់​រងរបួស​ធ្ងន់​

1161
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ជាជាង​ផ្សា​ដែក​ម្នា​ក់បាន រងរបួស​ធ្ងន់​ដោយ ឆេះ​រលាកជើង ខ្លួន បន្ទាប់ពី​ឡើង​ផ្សា​សំ​យ៉ាប​ផ្ទះ​លើកដែក​ទីប​ទៅ​ប៉ះ​ខ្សែកាប​ភ្លើង បណ្តាលឱ្យ​ឆ្លង​ឆក់​ធ្លាក់​មក​ដី​។​ហេតុការណ៍​បានកើត​ឡើង​នៅក្នុង​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃទី​៨​ខែមិថុនា ឆ្នាំ​២០១៨​។​

​ជនរងគ្រោះ​ឈ្មោះ សុខ ផានី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ ជាងផ្សារដែក ស្នាក់នៅ​ជាមួយ​មេជាង នៅ​កន្លែងកើតហេតុ មាន​ស្រុកកំណើត ភូមិ​ចង្ក្រង ឃុំ​ចង្ក្រង ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ជនរងគ្រោះ រួមជាមួយ​កម្មករ​ផ្សេងទៀត បាននាំគ្នា​ធ្វើការ​ងារ ជាងដែក ផ្សា​តំឡើង​សំ​យ៉ាប​ផ្ទះ​ខណៈដែល ជនរងគ្រោះ​ទាញយក​ដែក​ទីប ឡើងលើ ដើម្បី​ផ្សា ។​តែ​មិនបាន​មើល​ខាងលើ ខ្វះ​ការប្រុងប្រយ័ត្ន ទាញ​លើក​ទៅ​ប៉ះ​ខ្សែកាប​ភ្លើង បណ្តាល​ឲ្យ​ឆ្លង​ឆក់ ធ្លាក់​ជនរងគ្រោះ​មក​ដី​កម្ពស់​ជាង​៣​ម៉ែត្រ បណ្តាល​ឲ្យ​រងរបួស រលាកជើង​និង​ដង ខ្លួន ។​

​ក្រោយ​កើតហេតុ​ភ្លាមៗ ជនរងគ្រោះ​ត្រូវបាន កម្មករ​រួមការ​ងារ ប្រជាពលរដ្ឋ​ជួយ លើកយក​កប់​ដីខ្សាច់ ហើយ​ហៅ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ៕S/

#