លើកដំបូង​អាមេរិក​អនុញ្ញាតឱ្យ កែប្រែ​ហ្សែ​ន​ព្យាបាល​មហារីក​

356

​ស្ថាប័ន​គ្រប់គ្រង​អាហារ និង ឱសថ​អាមេរិក (FDA) បានអនុម័ត​ជា ផ្លូវការ​វិធី​ព្យាបាល​មហារីក​ឈាម ដោយ​បច្ចេកវិជ្ជា​កែប្រែ​ហ្សែ​ន CRA-T របស់​ក្រុមហ៊ុន​ឱសថ Novartis បើក សករាជ​ថ្មី​ក្នុង​សង្គ្រាម​ប្រឆាំង “​ឃាតករ​” ជួរមុខ​ពិភពលោក ។​
​ ​
​គ​យម​រិ​ហា ជា​ឈ្មោះ​ដោយឡែក ដែល Kymriah ដាក់ឱ្យ​វិធី​ព្យាបាល CAR-T របស់ខ្លួន ។ ក្នុងពេលនោះ វិធី​ព្យាបាល CAR-T ទាំងអស់​សុទ្ធតែ ពាក់ព័ន្ធ​ដល់​ការ​ចម្រាញ់​កោសិកា ភាពស៊ាំ​ពី​អ្នកជំងឺ​កែប្រែ​វា រួច​នាំ​ត្រឡប់ ចូល​សរីរាង្គ​វិញ ដើម្បី​វាយប្រហារ កោសិកា​មហារីក ។
​ ​
​ខ្ញុំ​គិតថា នេះ​ពិតជា​រឿង អស្ចារ្យ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​បានឃើញ​ក្នុង ជីវិត​។ វេជ្ជបណ្ឌិត Tim Cripe ជំនាញ ការ​មហារីក​របស់ FDA បញ្ជាក់​។​
​ ​
​ដោយ​ត្រូវ​បានផ្តល់​ច្បាប់ អនុញ្ញាត​វិធី​ព្យាបាល Kymriah នឹង មាន​វត្តមាន​ភ្លាមៗ​នៅតាម​មន្ទីរពេទ្យ នានា នៅ​អាមេរិក ។ អ្នកជំងឺ​ដំបូង​បាន ទទួល​ប្រយោជន៍ គឺជា​ក្រុមមនុស្ស​អាយុ ក្រោម​២៥​ឆ្នាំ ។​
​ ​
​តាម​គម្រោង​របស់ Novartis តម្លៃ​សម្រាប់​ការព្យាបាល​១​វគ្គ​ម្តងគត់ ដោយ​វិធី Kymriah គឺ​៤៧៥.០០០ ដុល្លារ ។ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ឱ្យដឹងថា ពួកគេ​កំពុងអភិវឌ្ឍន៍​កម្មវិធី​ជំនួយ ក្នុងនោះ​អ្នកជំងឺ​បង់ប្រាក់​តែ​ពេល​ការ ព្យាបាល​សម្រេចបាន​ប្រសិទ្ធភាព​។​
​ ​
Peter Biazevich អ្នកជំងឺ​ម្នាក់ កំពុង ទទ​ល​ការព្យាបាល CAR-T

•​ព្យាបាល​មហារីក​ជាមួយ​វិធី CAR-T​ជា​អ្វី​?
CAR-T ជា​វិធី​ព្យាបាល​ដោយ ប្រព័ន្ធ​ភាពស៊ាំ ។ ក្នុងនោះ វេជ្ជបណ្ឌិត ផ្តាច់​យក​កោសិកា T ពី​ប្រព័ន្ធ​ភាពស៊ាំ របស់​អ្នកជំងឺ​រក​វិធី​វា​ជាមួយ Chimerio antigen receptor-CAR ។ ក្រោយពេល បង្កើតបាន​បន្សំ CAR-T, ថ្នាំ​នេះ​នឹងត្រូវ បាន​ចាក់​ចូលខ្លួន​អ្នកជំងឺ​វិញ ។ CAR នឹង​ស្វែងរក និង​ភ្ជាប់​ទៅក្នុង​កោសិកា មហារីក ។ កោសិកា T ដោយហេតុ​នោះ អាច​វាយប្រហារ​បាន​ជំងឺ​, ជា​រឿង​ដែល វា​មិនអាច​ធ្វើបាន​មុននេះ ពេល​ចាត់ទុក កោសិកា​មហារីក​ជា​ផ្នែក​ធម្មតា​មួយ ក្នុង​សរីរាង្គ ។​
​ ​
​ក្រៅពី​វិធី​ព្យាបាល Kymriah របស់ Novartish ក្នុងឆ្នាំនេះ FDA នៅ​គ្រោង​ពិនិត្យមើល ដើម្បី​អនុម័ត​វិធី ព្យាបាល CAR-T1 ផ្សេងទៀត មកពី ក្រុមហ៊ុន Kite Pharma ។​

​មុនពេល​ទទួលបាន​កា​រ​យល់ព្រម ពី FDA ការពិសោធន៍ CAR-T នៅ អាមេរិក​បានផ្តល់​ប្រសិទ្ធភាព​ក្នុង​ចន្លោះ ៦០​ទៅ​៩០​ភាគរយ​។​អ្នកជំងឺ​មហារីក ឈាម ច្រើន​ប្រើប្រាស់ CAR-T ដូចជា វិធានការ​ចុងក្រោយ​មួយ​។ ក្នុងចំណោម អ្នកជំងឺ​១០​នាក់ គឺមាន​៦​ទៅ​៩​នាក់ ធូរស្រាល​លឿន និង​ថែមទាំង​មិនអាច រកឃើញ​កោសិកា មហារីក​ក្នុង​ខ្លួន ៕ ប្រែ​សម្រួលៈ​រតនៈ​