លើកទឹកចិត្ត​កសិករ​ចិញ្ចឹម​ទា​ជា​លក្ខណៈ​អាជីវកម្ម ខណៈការ​ចិញ្ចឹមសត្វ​ធ្លាក់ចុះ​

244
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ : មន្ត្រី​បាន​លើកទឹកចិត្ត​កសិករ​ចិញ្ចឹម​ទា​ជា​លក្ខណៈអាជីវកម្ម ខណៈការ​ចិញ្ចឹមសត្វ​ធ្លាក់ចុះ និង​ប្រឈម​ហា​នី​យ​ភ័យ​ខ្ពស់។​ក្នុងនោះ​ការចិញ្ចឹម​ជ្រូក ​មាន​បញ្ហា​បារម្ភ​ពី​ការឆ្លង​រាលដាល​ជម្ងឺប៉េស្ត​ជ្រូក​អា​ហ្រ្វិក។​

លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ចូលរួម​ដោយ​លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ការិយាល័យ​ជំនាញ កាល​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ​២០១៩​កន្លងមក បាន​អមដំណើរ​លោក​វេ​៉​ង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹមសត្វ​ទាយក​ស៊ុត​របស់លោក ចាប ប៊ុន​ហម ស្ថិតនៅ​ភូមិ​ត្របែក ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​

កសិករ​រូបនេះ​ជម្រាប​គណ​:​ប្រតិភូ​ថា កសិដ្ឋាន​គាត់​បាន​បង្កើត​និង​ដុះ​ណើ​រការ​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ​បង្គួរ​ជាច្រើន​ឆ្នាំ​ហើយ ។​

បច្ចុប្បន្ន បាន​នឹង​កំពុង​ចិញ្ចឹម​ទា​ចំនួន ៥០,០០០​ក្បាល ហើយ​ក្នុង​១​ថ្ងៃ អាច​ផ្តល់​ស៊ុត​(​ពង​ទា​) ប្រមាណ ៣០,០០០​គ្រាប់ ហើយ​លក់​បោះ​ដុំ​ក្នុងតម្លៃ ៣៩០៛/​គ្រាប់ ។​

យោង​មន្ត្រី​ជំនាញ​និង​កសិករ​ថា ​នៅក្នុង​ខេត្តបន្ទាយមានជ័យ ការចិញ្ចឹម​សត្វ​ទា មាន់ គ្រួច ត្រី អន្ទង់ កង្កែប ..​ក្នុង​ទ្រង់ទ្រាយ​ធំ​និង​បង្គួរ មធ្យម​មាន​តិចតួច​។ ឯការ​ចិញ្ចឹមសត្វ​ជ្រូក​បាន​ធ្លាក់ចុះ​ខ្លៃ​ង​បន្ថែមទៀត ខណ​:​កើត​ករណី​ផ្ទុះ​ជម្ងឺប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច​នា​ពេល​នេះ ។​

ជាង​នេះ ទៅទៀត ការចិញ្ចឹម​សត្វ​បាន​ប្រឈម​នឹង​បញ្ហា​ច្រើន ហើយ​គ្មាន​ស្ថាប័ន​អាជ្ញាធរ​ណា​អាចជួយ​ដោះស្រាយ​បានឡើយ។ ជាមួយគ្នានេះ​ ការចិញ្ចឹម​សត្វ​ក្របី​ក៏​ធ្លាក់ចុះ។​ ប៉ុន្តែ ការចិញ្ចឹម​សត្វ​គោបា​ន​កើនឡើង​ដែរ៕B/