លើកទឹកចិត្ត​កីឡាករ​-​កីឡាការិនី មុន​ការប្រកួត​ជើងឯក ប៉េតង់​ពិភពលោក មកដល់​

124
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លោក ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​ជួប​សំណេះសំណាល ជាមួយ​ក្រុម​គ្រូបង្វឹក កីឡាករ -​កីឡាការិនី​ប៊ូល និង​ប៉េតង់​កម្ពុជា ត្រៀម​ចូលរួម​ប្រកួត​កីឡា​ប៊ូល និង​ប៉េតង់​ពិភពលោក យុវជន និង​ស្ត្រី លើក​ទី​១៧ ដែល​កម្ពុជា​យើង ធ្វើជា​ម្ចាស់ផ្ទះ ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ​។ ការជួប​សំណេះសំណាល​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​៧ វិច្ឆិកា នាទី​លាន​ប្រកួត​កីឡា​ប៉េតង់ តែម្ដង​។​

​ទិដ្ឋភាព​ជួប​សំណេះសំណាល ​និង​ផ្ដល់ប្រាក់​ឩ​ប​ត្ថ​ម្ភ​

​លោក ស សុខា បាន​មានប្រសាសន៍ថា ការប្រកួត​កាន់តែ​ខិតជិត​មកដល់​ហើយ នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ ដូច្នេះ​កីឡាករ កីឡាការិនី ត្រូវ​ប្រយ័ត្នប្រយែង ការហូបចុក និង​ថែទាំ​សុខភាព ឲ្យ​បានល្អ ព្រមទាំង​ខិតខំ​ហ្វឹកហាត់​បន្ថែមទៀត​។ ក្នុងនាម​ជា​ម្ចាស់ផ្ទះ ត្រូវ​ស្វាគមន៍​ក្រុម​ភ្ញៀវ យ៉ាង​កក់ក្តៅ និង​ត្រូវធ្វើ​ការប្រកួត ឲ្យ​អស់ពី​សមត្ថភាព ដូច​ការប្រកួត នៅក្រៅ​ប្រទេស​ដែរ​។​

​ការប្រកួត​ជើងឯក​ពិភពលោក​នេះ សម្រាប់​កម្ពុជា ក្រុម​បុរស​មាន ២ ក្រុម ដែល ក្រុមទី​១ មាន​កីឡាករ ឃួន លី​ហ៊ កីឡាករ កុយ សុភ​ក្ត្រា កីឡាករ ភាព រ៉ា​ឃីម និង កីឡាករ​គង់ កែវ​សុខា​ន់​។ ចំពោះ​ក្រុមទី​២ មាន​កីឡាករ ទីវ រដ្ឋា​កីឡាករ ពុត យ៉ុ​ន​ច័ន្ទដារ៉ា កីឡាករ​វ៉ាន ភា​រុណ និ​កីឡា​ករហេង ស៊ីណា ព្រមទាំង​គ្រូបង្វឹក គ្រូ​ជំនួយ​ចំនួន​៣​នាក់​។

​ទិដ្ឋភាព​ជួប​សំណេះសំណាល ​និង​ផ្ដល់ប្រាក់​ឩ​ប​ត្ថ​ម្ភ​

​ចំពោះ​ក្រុម​នារី​វិញ ក៏មាន ២​ក្រុម​ដែរ ដោយ​ក្រុមទី​១ មាន​កីឡាការិនី កែ ឡេង ដែលជា​ម្ចាស់​មេដាយមាស ជើងឯក​ពិភពលោក ៣ សម័យកាល កីឡាការិនី អ៊ុក ស្រីមុំ កីឡាការិនី អ៊ុន ស្រី​យ៉ា និង កីឡាការិនី កែវ សុ​វណ្ណា រីឯ​ក្រុមទី​២ វិញ​នោះ មាន​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម កីឡាការិនី វង ចន្ថា កីឡាការិនី ឃួន យ៉ា​រី និង កីឡាការិនី ដួង ឌី​ណា ហើយ​គ្រូបង្វឹក គ្រូ​ជំនួយ ចំនួន​៣​នាក់​។​

​ជាមួយនឹង​ការជួប​សំណេះសំណាល​នេះ លោក​ប្រធាន​សហព័ន្ធ បាន​ឧបត្ថម្ភ​ដល់​គ្រូបង្វឹក កីឡាករ​-​កីឡាការិនី ក្នុង​មួយម្នាក់ ទឹកប្រាក់​ចំនួន ១ លាន​រៀល​៕v

​ទិដ្ឋភាព​ជួប​សំណេះសំណាល ​និង​ផ្ដល់ប្រាក់​ឩ​ប​ត្ថ​ម្ភ​