លើក​ក្រោយ​ឲ្យ​រាង​!​ប៉ង​រំលោភ​ប្រើ​សុទ្ធតែ​ស្ទីល​អណ្តាត​លទ្ធផល​ក្បែរ​ស្លាប់​

944
ចែករម្លែក

​អ្នកគ្រូ​ពេទ្យ​ម្នាក់​ត្រូវបាន​ជន​ល្មោភកាម​ប៉ង​ចាប់រំលោភ ដោយ​ប្រើ​សុទ្ធតែ​ស្ទីល​អណ្តាត ខណៈពេល​គាត់​កំពុង​ដេក​ក្នុង​បន្ទប់​សម្រាក​សម្រាប់​បុគ្គលិក​មន្ទីរពេទ្យ​តែ​មិនបាន សម្រេច​ដោយសារ​អ្នកគ្រូ​ពេទ្យ​បាន​ខាំ​អណ្តាត​ជនល្មើស​ដាច់​ហូរឈាម​កក្លាក់​។​

​អ្នកគ្រូ​ពេទ្យ​វ័យ​២៤​ឆ្នាំ​ខាងលើ​ពិតជា​ក្លាហាន​ណាស់​ដែន​ហ៊ាន​តតាំង​នឹង​ជនល្មើស នៅពេល​ជនល្មើស​ដែល​បន្លំ​ខ្លួន​ជា​អ្នកជំងឺ​ចូលទៅក្នុង​មន្ទីរពេទ្យ​ព្យាយាម​ប្រើ​អណ្ដាត​លិឍ​ជញ្ជក់មាត់​អ្នកគ្រូ​ពេទ្យ​យ៉ាង​រោលរាល​។​

​ដោយមាន​ឱកាសល្អ អ្នកគ្រូ​ពេទ្យ​បាន​ខាំ​អណ្តាត​ជនល្មើស​ដាច់​ហូរឈាម​កក្លាក់​។ ដោយ​ឈឺចាប់​ទ្រាំ​មិនបាន ជន​ល្មោភកាម​ក៏​ដោះលែង​អ្នកគ្រូ​ពេទ្យ ហើយ​រត់គេចខ្លួន ប​ន្យ​ល់​ទុក​ដាន​ឈាម​ពេញ​លើ​ឥដ្ឋ​។​

​ក្រោយ​ទទួលបាន​ដំណឹង​នេះ ប៉ូលិស​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​នៅ​មន្ទីរពេទ្យ Pelonomi Tertiary Hospital ក្នុង​ទីក្រុង​ប្លេ​ម​ហ្វុ​ន​តេន (Bloemfontein) ប្រទេស​អាហ្វ្រិក ខាងត្បូង​ភ្លាមៗ ហើយ​បាន​រាយការណ៍​ឱ្យ​មន្ទីរពេទ្យ​ក្បែរៗ​នោះ​ជួយ​សហការ​រាយ ការណ៍​ជាបន្ទាន់ បើ​ឃើញ​អ្នកជំងឺ​មាន​របួស​អណ្តាត​។​

​ជា​លទ្ធផល​នៅ​ម៉ោង​ប្រមាណ​ពីរ​រំលងអធ្រាត្រ​ឈានចូល​ព្រឹក​ថ្ងៃ​អង្គារ ទី​៤ ខែមិថុនា គ្រូពេទ្យ​បានឃើញ​បុរស​អ្នកជំងឺ​ម្នាក់​ចូលទៅ​ព្យាបាល​របួស​អណ្តាត ហើយ​ខាង​មន្ទីរ ពេទ្យ​ក៏បាន​រាយការណ៍​ឱ្យ​ប៉ូលិស​ទៅ​ចាប់ខ្លួន​ជនល្មើស​ដល់​កន្លែង​បាន​ភ្លាមៗ​។​

​ពេលនេះ​ជនល្មើស​កំពុង​ទទួល​ការព្យាបាល​នៅឡើយ ហើយ​ក្រោយពី​ជាសះស្បើយ ជន​ល្មោភកាម​នេះ​នឹងត្រូវ​នាំខ្លួន​ឡើង​សវនាការ​ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕ ប្រែ​សម្រួលៈ​ខុម​